កីឡា
ការលក់ Man Utd ឈានដល់ការដេញថ្លៃជុំទី៣ដែលនឹងស្នើត្រឹមចុងខែមេសានេះ
ដំណើរការលក់ក្លិប Manchester United នឹងឈានចូលដល់ការដេញថ្លៃជុំទី៣ ខណៈអ្នកដេញថ្លៃគូប្រជែងត្រូវបានស្នើសុំដោយ Raine Group ជាក្រុមហ៊ុនគ្រប់គ្រងលើការលក់ ដើម្បីដាក់សំណើចុងក្រោយរបស់ពួកគេនៅចុងខែមេសានេះ។

គេជឿថា មានភាគីចាប់អារម្មណ៍ចំនួន ៧ ដែលភាគច្រើនចង់ទិញភាគហ៊ុនភាគតិចក្នុងក្លិប។ អ្នកដេញថ្លៃនាំមុខគេចំនួន២ ដែលចង់ទិញពីគ្រួសារត្រកូល Glazers គឺសេដ្ឋីកាតា Sheikh Jassim និងសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ដែលត្រូវបានគេរំពឹងថា នឹងដាក់សំណើដេញថ្លៃចុងក្រោយមុនថ្ងៃផុតកំណត់ចូលមកដល់។
គ្រួសារត្រកូល Glazers ចង់បានយ៉ាងហោចណាស់ ៦ពាន់លានផោន ដើម្បីលក់ក្លឹប United។ លោក Sheikh Jassim ត្រូវបានគេជឿថា “មានឆន្ទៈក្នុងការបង់ប្រាក់លើសសម្រាប់ United ជាមួយនឹងតួលេខជិតទៅនឹងការចង់បានរបស់ Glazers។

វាត្រូវបានគេយល់ថា បុរសកាតារូបនេះ បានតាំងចិត្តមិនចំណាយប្រាក់លើសហាងឆេងសម្រាប់ក្លិបនោះទេ ប៉ុន្តែជំហរនោះបានបន្ទន់ បន្ទាប់ពីប្រតិភូរបស់លោកបានទៅដល់កីឡដ្ឋាន Old Trafford កាលពីខែមីនា។
អ្នកតំណាងរបស់ លោក Sheikh Jassim បានស្នើសុំការពន្យារពេលក្នុងការដេញថ្លៃជុំមុន ប៉ុន្តែក្រុមកាតា ទីបំផុតបានដាក់សំណើមួយដែលត្រូវបានគេនិយាយថាមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែក៏មានការពិចារណា និងសមហេតុផលផងដែរ។
គណៈប្រតិភូនៃក្រុមហ៊ុន INEOS របស់មហាសេដ្ឋីអង់គ្លេស Ratcliffe ក៏បានទៅកីឡដ្ឋាន Old Trafford និង Carrington ដូចគ្នាកាលពីខែមុន មុនពេលដេញថ្លៃជាលើកទី២សម្រាប់ក្លឹប United ចាប់ផ្តើម។

វាត្រូវបានគេបញ្ជាក់ទៀត គ្រួសារ Glazer ស្នើឱ្យមានការដេញថ្លៃជុំទី៣ នៅចុងខែមេសានេះ ពីព្រោះពួកគេមានអារម្មណ៍ថាការផ្តល់ជូនបច្ចុប្បន្នមិនទាន់ខ្ពស់គ្រប់គ្រាន់នៅឡើយទេ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ skysports
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


