កីឡា
Breaking news: ចាប់ឆ្នោតឡើងវិញ បាល់ទះកម្ពុជានៅពូល A ដដែល
ការចាប់ឆ្នោតកីឡាបាល់ទះឡើងវិញសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមេសានេះ បន្ទាប់ពីធ្វើការចាប់ឆ្នោតលើកទី១កាលពីថ្ងៃទី៥ ខែមេសាត្រូវបានលុបចោល។

លទ្ធផលនៃ ការចាប់ឆ្នោត ក្រុមកម្ពុជាស្ថិតនៅពូល A ដែលមាន ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ខណៈពូល B មាន ថៃ វៀតណាម មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។
ពូល A ៖ កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី។
ពូល B ៖ ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
ការចាប់ឆ្នោតនេះគឺចាប់តែលេខរៀងក្នុងពូល A តែប៉ុណ្ណោះ ដើម្បីរៀបចំការបរិច្ឆេទនៃការប្រកួតឡើងវិញ ដូច្នេះកាលបរិច្ឆេទប្រកួតតាមការចាប់ឆ្នោតលើកទី១សម្រាប់ពូល A គឺត្រូវបានលុបចោល និងរៀបចំកាលបរិច្ឆេទប្រកួតសាថ្មី ខណៈពូល B មិនការប្រែប្រួលទេទាំងលេខរៀង និងកាលបរិឆ្ឆេទក្នុងពូល។
សូមបញ្ជាក់ថា ការចាប់ឆ្នោតលើកទី១ត្រូវបានលុបចោលវិញ បន្ទាប់ពីហ្វីលីពីន ដែលមិនបានចុះឈ្មោះទាន់ពេលវេលាមុនថ្ងៃទី៥ ខែមេសា ប៉ុន្តែក្រោយមក ហ្វីលីពីន បានស្នើសុំចូលរួមប្រកួត ដូច្នេះម្ចាស់ផ្ទះកម្ពុជាបានអនុញ្ញាតឲ្យហ្វីលីពីនចូល ហើយត្រូវចាប់ឆ្នោតឡើងវិញ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


