កីឡា
ដេញថ្លៃចុះឡើង ម្ចាស់ក្លិប Man Utd អត់ចង់លក់ក្លិបវិញ
ប្រភពមួយបានប្រាប់ ESPN ថា លោក Joel និងលោក Avram Glazer មានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការធានានូវការវិនិយោគខាងក្រៅដែលនឹងអាចឱ្យពួកគេនៅតែបន្តធ្វើជាម្ចាស់ក្លិប Manchester United និងកាន់តែមានសក្តានុពលទ្វេដង លើតម្លៃក្លិបក្នុងរយៈពេលមួយទសវត្សរ៍ទៀត។

គ្រួសារត្រកូល Glazer ដែលបានកាន់កាប់ United តាំងពីឆ្នាំ២០០៥ បានប្រកាសកាលពីខែវិច្ឆិកាមុនថា ពួកគេកំពុងពិចារណា “ជម្រើសជាយុទ្ធសាស្រ្តទាំងអស់ រួមទាំងការវិនិយោគថ្មីទៅក្នុងក្លិប ការលក់ ឬប្រតិបត្តិការចំណែកណាមួយផ្សេងទៀត” ដើម្បីបង្កើតមូលនិធិសម្រាប់ការផ្លាស់ប្តូរក្រុម ទាំងកន្លែងហ្វឹកហាត់ និងកីឡដ្ឋាន Old Trafford ដែលត្រូវបានគេមើលរំលងថាជាកន្លែងដ៏មានសក្តានុពលសម្រាប់ការដេញថ្លៃរួមគ្នារវាងចក្រភពអង់គ្លេស និងអៀរឡង់ ដើម្បីធ្វើជាម្ចាស់ផ្ទះ Euro 2028 ទោះបីវាជាទីលានក្លិបដ៏ធំបំផុតក្នុងចក្រភពអង់គ្លេសក៏ដោយ។
ពេលសេដ្ឋីកាតា Sheikh Jassim bin Hamad al Thani ដែលកំពុងដេញថ្លៃដើម្បីទិញ Man United ប្រឈមមុខនឹងការប្រកួតប្រជែងពីសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ជាបុរសមានបំផុតនៅចក្រភពអង់គ្លេស។

អ្នកគាំទ្ររបស់ United បានជំទាស់នឹងគ្រួសារត្រកូល Glazers ចាប់តាំងពីការកាន់កាប់អំណាចរបស់ពួកគេកាលពី១៨ឆ្នាំមុន បានបញ្ជាក់យ៉ាងច្បាស់តាមរយៈក្រុមអ្នកគាំទ្រថា ពួកគេចង់ឱ្យ Glazers លក់ភាគហ៊ុនទាំងអស់នៅក្នុងក្លិប និងជម្រះផ្លូវសម្រាប់ម្ចាស់ថ្មី។
ប្រភពដែលដឹងពីស្ថានភាពបានបង្ហើបថា បងប្អូនប្រុស Joel និង Avram សហប្រធានរបស់ក្លិប Man United ពេញចិត្តនឹងការវិនិយោគថ្មីដែលនឹងអាចឱ្យពួកគេបន្តកាន់តំណែងនៅ Old Trafford ជាមួយនឹងបងប្អូនបង្កើត និងអ្នកដឹកនាំផ្សេងទៀត Kevin, Bryan និង Edward Glazer និង Darcie Glazer។
ESPN បានរាយការណ៍កាលពីខែកុម្ភៈថា អ្នកទិញដ៏មានសក្តានុពលសម្រាប់ United មានការសង្ស័យចំពោះបំណងប្រាថ្នារបស់ Glazers ក្នុងការលក់ទាំងស្រុង ហើយថា Joel និង Avram នៅតែមានបំណងចង់កាន់កាប់ក្លិបនេះ។

ទោះបីជាមានការដេញថ្លៃជាផ្លូវការពីសេដ្ឋីកាតា Sheikh Jassim និងសេដ្ឋីអង់គ្លេស Ratcliffe ក៏ដោយ ប្រភពបានប្រាប់ ESPN ថា លោក Joel និងលោក Avram Glazer ជឿជាក់ថា សក្តានុពលសម្រាប់ការវិនិយោគថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខអាចធ្វើឱ្យ United មានតម្លៃយ៉ាងហោចណាស់ ១០ពាន់លានផោន (១២.៤ពាន់លានដុល្លារ)៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ espn.com
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


