Connect with us

កីឡា

ដឹង​អត់​ថា ម្ចាស់​ផ្ទះ​ស៊ីហ្គេម​មុនៗ​យក​តម្លៃ​អាហារ ស្នាក់​នៅ ធ្វើ​ដំណើរ​ប៉ុន្មាន​ពី​ប្រតិភូកីឡា​ម្នាក់​ៗ​ក្នុង​១​ថ្ងៃ?

បានផុស

នៅ

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម ​​ដែល​មិន​យក​តម្លៃ​​លើ​សំបុត្រ​ចូល​ទស្សនា​ពិធី​បិទ​-បើក និង​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​នៃកីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ក៏​​មិន​យក​តម្លៃ​លើ​សិទ្ធិ​ផ្សព្វផ្សាយ ​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។

កាន់​តែ​អស្ចារ្យ​ទៀត​នោះ កម្ពុជា​ក៏​មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​​ពី​គ្រប់​អត្តពលិក និង​ប្រតិភូ​កីឡា​មក​ពី​តំបន់​អាស៊ាន។ ចំណុច​នេះ​មិន​ធ្លាប់​មាន​ប្រទេស​ណា​មួយ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម លើក​លែង​លើ​តម្លៃ​នៃ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ​ក្នុង​​ប្រទេស​ឡើយ។

តើ​បង​ប្អូន​ដឹង​ទេ​ថា តាម​ធម្មតា​ប្រទេស​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​​កន្លង​មក​តែង​តែ​យក​តម្លៃ​៥០​ដុល្លារ​អាមេរិក ក្នុង​១​ថ្ងៃ​​ពី​មនុស្ស​១​នាក់​ដែល​ជា​​អត្តពលិក និង​ប្រតិភូ​កីឡា​​​របស់​​ប្រទេស​អាស៊ាន។ បន្ថែម​លើ​នេះ អត្តពលិក ឬ​ប្រតិភូកីឡា​អាច​ចំណាយ​​រហូត​​ច្រើន​ជាង​៥០​ដុល្លារ​​អាមេរិក​ក្នុង​​​១​ថ្ងៃ អាស្រ័យ​លើ​សណ្ឋាគារ​ដែល​ពួក​គេ​ស្នាក់​នៅ​ថែម​ទៀត។ អត្តពលិក ឬ​​ប្រតិភូ​កីឡា​​ណា​​​ស្ថិត​នៅ​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ​​ស៊ីហ្គេម​កាន់​តែ​ច្រើន​ថ្ងៃ ដូច្នេះ​ការ​បង់​ប្រាក់​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​កាន់​តែ​​​​ច្រើន ហើយ​ប្រសិន​បើ ប្រទេស​ណា​មួយ​ចុះឈ្មោះ​ចំនួន​ប្រតិភូ​កីឡា​​កាន់​តែ​ច្រើន ត្រូវ​​បង់​ប្រាក់​ឲ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​កាន់​តែ​ច្រើន។ ​

តាម​រយៈ​ការ​លើក​លែង​លើ​តម្លៃ​នៃ​ការ​ស្នាក់នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ-ទៅ​មក​​ពី​កន្លែង​ស្នាក់​នៅ​ទៅ​កន្លែង​​ប្រកួត​ពី​ម្ចាស់​ផ្ទះ​កម្ពុជា ប្រតិភូ​កីឡា​ពី​ប្រទេស​អាស៊ាន​ទាំង​១០​នឹង​​សន្សំ​ប្រាក់​បាន​រាប់​​ម៉ឺន​ដុល្លារ​អាមេរិក។

តាម​ការ​ផ្សាយ​របស់ vnexpress ​ថា ប្រទេស​វៀតណាម​អាច​សន្សំ​ប្រាក់​បាន​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​១​ថ្ងៃ​ៗ​ បន្ទាប់​ពី​កម្ពុជា​មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ ស្រប​ពេល​វៀតណាម​គ្រោង​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ចំនួន​១៦៦៣​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម