កីឡា
គិតត្រឹមម៉ោង ១ រសៀល កម្ពុជាបំបែកកំណត់ត្រាមេដាយមាសស៊ីហ្គេមនៅវៀតណាម
កម្ពុជាបានបង្កើតកំណត់ត្រារកបានមេដាយមាស ដោយគិតត្រឹមម៉ោង ១ រសៀលនេះ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានបំបែកកំណត់ត្រាមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមដែលរៀបចំនៅប្រទេសវៀតណាមកាលពីឆ្នាំ ២០២២។
គិតត្រឹមម៉ោង ១ រសៀលនេះ កម្ពុជាដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿង ខណៈព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមកាលពីឆ្នាំ ២០២២ កម្ពុជាប្រជែងបានមេដាយមាសតែ ៩ គ្រឿងប៉ុណ្ណោះ។

នៅព្រឹកមិញនេះ កម្ពុជាអាចស្វែងរកបានមេដាយមាសចំនួន ៥ គ្រឿងទៀតលើប្រភេទកីឡាអេឡិចត្រូនិក AK 2 (ឯកត្តជន) កីឡាវ៉ូវីណាមវិញ្ញាសា Five gate form កីឡាអុកចត្រង្គ វិញ្ញាសា ៥ នាទីបុរសឯកត្តជន កីឡាទ្រីយ៉ាថ្លុង វិញ្ញាសា Aquathlon (ហែលទឹក ៥០០ ម៉ែត្រ +រត់ ២,៥ គម) និងកីឡា សូហ្វតិន្នីសវិញ្ញាសា វាយគូបុរស-នារី។
ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួត កម្ពុជារកបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង។
ក្រោយពីអាចបំបែកកំណត់ត្រាស៊ីហ្គេមនៅវៀតណាម កម្ពុជារំពឹងខ្ពស់នឹងអាចដណ្តើមបានមេដាយមាសជាច្រើនទៀតក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ខណៈមានវិញ្ញាសាជាច្រើនដែលកម្ពុជាមានសក្តានុពលក្នុងការដណ្តើមបានមេដាយមាសជូនជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


