កីឡា
មកដល់ពេលនេះ មានវិញ្ញាសាណាខ្លះនៅស៊ីហ្គេមបានបញ្ចប់ការប្រកួត?
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមបានដំណើរការបាន ៤ ថ្ងៃ ក្រោយប្រកាសបើកជាផ្លូវការនៅថ្ងៃ ០៥ ឧសភា ២០២៣។ យ៉ាងណាក៏មានវិញ្ញាសាខ្លះបានរៀបចំការប្រកួតមុនការប្រកាសបើកជាផ្លូវការ ដូចជាវិញ្ញាសាបាល់ទាត់ជាដើម។
ដោយឡែកគិតត្រឹមថ្ងៃ ០៨ ឧសភា ២០២៣ ក៏មានវិញ្ញាសាមួយចំនួនបានបញ្ចប់ការប្រកួតប្រជែងមានដូចជាកីឡាបាល់បោះបានបញ្ចប់វិញ្ញាសា (3×3) ដោយកម្ពុជារកបានមេដាយមាស និងប្រភេទវិញ្ញាសា (5×5) នឹងត្រូវប្រកួតពីថ្ងៃ ០៩-១៦ ឧសភាបន្តទៀត។

ប្រភេទកីឡាហុកគី (ក្នុងសាល) ផ្នែកនារី ក៏បានបញ្ចប់វិញ្ញាសាប្រកួតដោយក្រុមជម្រើសជាតិកម្ពុជាទទួលបានមេដាយសំរិទ្ធ។
កីឡា JIUJITSU ក៏បានបញ្ចប់ការប្រកួតដែរ ក្នុងនោះកីឡាការិនីជើងខ្លាំងកម្ពុជា ខាន់ ចេសា ដណ្តើមបានមេដាយមាសមួយគ្រឿង និងប្រាក់មួយគ្រឿងជូនជាតិ។

លើប្រភេទវិញ្ញាសាប្រកួតឧបសគ្គ ដែលជាប្រភេទវិញ្ញាសាថ្មីមួយសម្រាប់កម្ពុជាក៏បានបញ្ចប់ការប្រកួតដែរ។ កីឡាករជម្រើសជាតិកម្ពុជា លោក អ៊ុល សៅហៀង ទទួលបានមេដាយសំរិទ្ធក្នុងវិញ្ញាសាឯកត្តជនចម្ងាយ ១០០ ម៉ែត្រ ១២ ឧបសគ្គ។ ក្នុងវិញ្ញាសានេះមេដាយមាស និង មេដាយប្រាក់ បានទៅលើកីឡាករជនជាតិហ្វីលីពីន ចំណែកឯមេដាយសំរិទ្ធបានមកកម្ពុជា និង ម៉ាឡេស៊ី។

ខេត្តកែប ក៏ទទួលបានការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើវិញ្ញាសាទ្រីយ៉ាថ្លុង ដែលមានបីវិញ្ញាសារដូចជាហែលទឹកសមុទ្រ ជិះកង់ និងរត់ចម្ងាយ ដែលបានបញ្ចប់កាលពីម្សិលមិញនេះ។ កីឡាការិនីកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ឈ្នះបានមេដាយមាស លើវិញ្ញាសាទ្រីយ៉ាត្លុង (ហែលទឹក ៧៥០ ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ ៥ គីឡូម៉ែត្រ)។ បន្ថែមពីនេះកីឡាការិនីកូនកាត់បារាំងរូបនេះ ក៏ឈ្នះបានមេដាយមាសលើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) កាលពីថ្ងៃអាទិត្យផងដែរ។
ដោយឡែកខេត្តព្រះសីហនុក៏បានបញ្ចប់ការប្រកួតលើវិញ្ញាសាទូកក្តោង។ កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ បានឈ្នះមេដាយប្រាក់លើវិញ្ញាសា Windsurfing RS:One និងកីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា Windsurfing RS:X។

ខេត្តព្រះសីហនុ ត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ មានកីឡា ៣ ប្រភេទ ១.កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបចំការប្រកួតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍) ២.កីឡាទូកក្តោង ៣.កីឡាម៉ូតូទឹក រៀបចំការប្រកួតនៅលើផ្ទៃសមុទ្រមុខឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង)។
ក្រោយវិញ្ញាសាកីឡាទូកក្តោងបានបញ្ចប់មុនគេ សម្រាប់វិញ្ញាសាកីឡាបាល់ទះលើឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខ និងកីឡាម៉ូតូទឹកនឹងចាប់ផ្តើមប្រកួតពីថ្ងៃ ១៣ ដល់ ១៦ ឧសភា។
គិតត្រឹមម៉ោង ១០.៣០នាទីយប់ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយមាសសរុប ៣៧ មេដាយ កំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


