កីឡា
កីឡា៣ប្រភេទទៀត កម្ពុជារំពឹងឈ្នះមេដាយមាសច្រើន
គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ កីឡាជាច្រើនប្រភេទត្រូវបានបញ្ចប់ការប្រកួតហើយក្នុងកីឡាស៊ីហ្គេម លើកទី៣២។ កីឡាខ្លះម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាសច្រើន និងកីឡាមួយចំនួនទៀត កម្ពុជាបានបំបែកកំណត់ត្រាឈ្នះមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។

កីឡាសក្តានុពលខ្លះ កម្ពុជាមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយពោលគឺឈ្នះមេដាយមាសតិច ឬមិនទាន់បានមេដាយមាសសោះ។ ទោះបីជាយ៉ាងណា នៅមានកីឡាជាច្រើនប្រភេទទៀតដែលកម្ពុជាសង្ឃឹមរកបានមេដាយច្រើនទៀតទាំងមាស ប្រាក់ និងសំរឹទ្ធ។
ជាក់ស្តែងកីឡាឃីកបុកស៊ីង តេក្វាន់ដូ និងចំបាប់ក៏ជាកីឡាមានសង្ឃឹមច្រើនក្នុងការទទួលបានមេដាយ។ កីឡាតេក្វាន់ដូ ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ដល់ទី១៥ ខែឧសភា អគារ F នៃមជ្ឈមណ្ឌល OCIC ជ្រោយចង្វារដែលមានអត្តពលិកឆ្នើមៗដូចជា ស៊ន សៀវម៉ី, Cassandre Tubbs និងកីឡាករ វ៉ា មិថុនា ម្ចាស់មេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០២១ជាដើម។

ថ្ងៃទី១៣ ខែឧសភាស្អែកនេះ កីឡាឃីកបុកស៊ីងចាប់ផ្តើមប្រកួតនៅអគារដំរីក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កីឡានេះក៏ម្ចាស់ផ្ទះសង្ឃឹមឈ្នះមេដាយមាសច្រើនដែរ ស្របពេលមានកីឡាករល្អៗដូចជា ទូច រ៉ាឆាន់ (ប៉ឹត សង្ឃឹម) ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ និងកីឡាករ ឈឿង ល្វៃ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១ជាដើម។
កីឡាដែលអ្នកគាំទ្រគួរតាមដានគឺចំបាប់ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៤ ដល់ទី១៦ ខែឧសភា នៅ អគារ E នៃមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។ សហព័ន្ធកីឡាចំបាប់កម្ពុជាបាន និងកំពុងខិតខំបណ្តុះបណ្តាលធនធានមនុស្ស និងស្វែងរកអត្តពលិកនៅក្រៅប្រទេសសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។ ជាក់ស្តែងកីឡាករ ស៊ូ បាលី បានឈ្នះមេដាយមាស និងកីឡាករ ម៉ូ សារី ឈ្នះមេដាយប្រាក់ ពីស៊ីហ្គេម ឆ្នាំ២០២១ ដូច្នេះពួកគាត់សង្ឃឹមទទួលបានមេដាយជូនកម្ពុជាទៀត។

តារាងចំណាត់ថ្នាក់មេដាយបច្ចុប្បន្នគិតត្រឹមថ្ងៃទី១២ ខែឧសភានេះ ម្ចាស់ផ្ទះកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២ដោយបានឈ្នះមេដាយមាស៥៦គ្រឿង ប្រាក់៤៤គ្រឿង និងសំរឹទ្ធ៥៤គ្រឿង ខណៈវៀតណាមកំពុងឈរលើកំពូលតារាងជាមួយមេដាយមាស៥៨គ្រឿង ប្រាក់៥៧គ្រឿង និងសំរឹទ្ធ៧២គ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


