កីឡា
កម្ពុជាទទួលបានជោគជ័យលើសគោលដៅកំណត់ធ្វើម្ចាស់ផ្ទះស៊ីហ្គេមដំបូង
ព្រឹត្តិការណ៍ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតទាំងស្រុងកាលពីថ្ងៃទី១៦ ខែឧសភា ហើយនឹងរៀបចំពិធីបិទជាផ្លូវការនាល្ងាចថ្ងៃទី១៧ ខែឧសភានេះ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកដំបូង កម្ពុជាបានប្រកាសតាំងពីដើមហើយថា កម្ពុជាបានដាក់គោលដៅយកចំណាត់ថ្នាក់លេខ៥យ៉ាងខ្ពស់បំផុតក្នុងតារាងមេដាយប្រទេសអាស៊ានទាំង១១ ប៉ុន្តែបន្ទាប់ពីចប់ការប្រកួតកាលពីម្សិលមិញ កម្ពុជាបានឈរចំណាត់ថ្នាក់លេខ៤ដោយទទួលបានមេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង សរុប២៨២គ្រឿង។

លទ្ធផលនេះ កម្ពុជាទទួលបានជោគជ័យលើសពីការគ្រោងទុកទាំងមេដាយមាស ប្រាក់ សំរឹទ្ធ និងចំណាត់ថ្នាក់ ហើយជាក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងដែលកម្ពុជារកបានចំនួនមេដាយច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ចំណាត់ថ្នាក់លេខ៤នេះ កម្ពុជាស្ថិតនៅពីក្រោមប្រទេសខ្លាំងដែលមានប្រជាជនច្រើនគឺឥណ្ឌូណេស៊ីដែលទទួលបានចំណាត់ថ្នាក់លេខ៣។ ឥណ្ឌូណេស៊ីទទួលបានមេដាយមាស៨៧គ្រឿងដែលលើសកម្ពុជា៦គ្រឿង ហើយមេដាយប្រាក់៨០ និងសំរឹទ្ធ១០៩ សរុប២៧៦គ្រឿង។ បើគិតមេដាយសរុបគឺកម្ពុជាទទួលបានច្រើនជាងឥណ្ឌូណេស៊ី។

ចំពោះចំណាត់ថ្នាក់លេខ១គឺបានទៅប្រទេសវៀតណាមដែលរកបានមេដាយមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៤ សរុប៣៥៥គ្រឿង ខណៈលេខ២បានទៅប្រទេសថៃដែលបានឈ្នះមេដាយមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៨ សរុប៣១២គ្រឿង។

ប្រទេសដែលស្ថិតនៅកោមកម្ពុជាគឺលេខ៥ហ្វីលីពីន លេខ៦សិង្ហបុរី លេខ៧ម៉ាឡេស៊ី លេខ៨មីយ៉ាន់ម៉ា លេខ៩ឡាវ លេខ១០ព្រុយណេ និងលេខ១១ទីម័រខាងកើត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


