កីឡា
វៀតណាមនឹងបញ្ជូនអត្តពលិកជិត២០០នាក់មកប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
អត្តពលិកជនពិការវៀតណាម បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីបានរៀបចំពិធីជូនដំណើរអត្តពលិកកាលពីថ្ងៃពុធ នៅទីក្រុងហូជីមិញ។

ការប្រកួតកីឡាជនពិការថ្នាក់តំបន់ដ៏ធំបំផុតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា នៅរាជធានីភ្នំពេញ។
ប្រតិភូវៀតណាម ប្រមូលផ្តុំសមាជិកចំនួន ១៦៤នាក់ ក្នុងនោះមានអត្តពលិក ១២៥នាក់ និងមគ្គុទ្ទេសក៍ ២រូប គ្រូបង្វឹក ២១នាក់ រួមទាំងមន្ត្រី និងបុគ្គលិកចំនួន ១៦នាក់។
ពួកគេនឹងចូលរួមប្រកួតក្នុង ៨ប្រភេទកីឡា ក្នុងចំណោមកីឡា ១៣ប្រភេទ ដែលរៀបចំនៅក្នុងព្រឹត្តិការណ៍លើកនេះ។ កីឡាទាំងនោះមានដូចជា អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និងប៊ូស្យា។

លោក Nguyen Hen Minh នាយបេសកជនវៀតណាមបានមានប្រសាសន៍ថា ៖«បន្ទាប់ពីជោគជ័យរបស់យើងពីការប្រកួតមុនៗ និងការបំផុសគំនិតដោយសមិទ្ធផលរបស់គណៈប្រតិភូវៀតណាមនៅស៊ីហ្គេម លើកទី៣២ អត្តពលិកជនពិការវៀតណាម នឹងយកឈ្នះលើកីឡាក្នុងតំបន់ប្រកបដោយស្មារតី និងការប្តេជ្ញាចិត្តខ្ពស់»។
លោកបានបន្តទៀតថា ៖«នេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍វប្បធម៌ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងល្អ មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រទេសក្នុងតំបន់អាស៊ាន។ ព្រឹត្តិការណ៍កីឡានេះនឹងប្រមូលផ្តុំអត្តពលិកប៉ារ៉ាខ្លាំងបំផុត ដែលពួកគេនឹងបង្ហាញពីឆន្ទៈដ៏វិសេសវិសាលរបស់ពួកគេ។ ទំនុកចិត្ត និងថាមពលដើម្បីជម្នះការលំបាកក្នុងជីវិត ដើម្បីអនុវត្ត និងប្រកួតប្រជែង។ ទន្ទឹមនឹងនោះ ពួកគេអាចបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេក្នុងការឈ្នះ សមាហរណកម្ម និងរួមចំណែកដល់កីឡាជាតិ»។

ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ហ្គេមលើកមុន នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំមុន ម្ចាស់ផ្ទះឈរលេខ១ពីការឈ្នះមេដាយសរុប១៧៥មាស ថៃឈរលេខ២ មានមេដាយមាស១១៧ និងវៀតណាមនៅលេខ៣ ឈ្នះមេដាយមាស ៦៥គ្រឿង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ vietnamnews.vn
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


