Connect with us

កីឡា

ក្រុម​កីឡាករ​ពិការ​​រទេះ​កម្ពុជា​គ្មាន​ក្តី​បារម្ភ​ដូច​មុន សង្ឃឹម​លទ្ធផល​​​​ល្អ​​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម

បានផុស

នៅ

ក្រុម​កីឡាករ​ជន​ពិការ​រទេះ​កម្ពុជាមិន​មាន​អ្វី​បារម្ភ​ឡើយ​សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន ក្រុម​អត្តពលកម្ម​រទេះ​កម្ពុជា​មាន​​ក្តី​​សង្ឃឹម​ច្រើន​ក្នុង​ការ​​ទទួល​បាន​មេដាយ​​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដោយសារ​ពួក​គាត់​​​ទទួល​បាន​រទេះ​ថ្មី​ទំនើប​ដែល​ជំរុញ​ឲ្យ​ការ​ហ្វឹក​ហាត់​​កាន់​តែ​ល្អ​ប្រសើរ។

កីឡាករ វ៉ាន វ៉ុន សមាជិក​ក្រុម​ម្នាក់​បាន​ប្រាប់«កម្ពុជា​ថ្មី​»​ថា ក្រុម​អត្តពលកម្ម​​ពិការ​រទេះ​កម្ពុជា​ត្រូវ​ប្រកួត​លើ​ប្រភេទ​ពិការ​​ពីរ​ផ្សេង​គ្នា​គឺ T53 និង T54 សម្រាប់​វិញ្ញាសា​ប្រណាំង​រទេះ​ជា​ច្រើន​មាន​ដូចជា​​ចម្ងាយ​១០០​ម៉ែត្រ ២០០​ម៉ែត្រ ៤០០​ម៉ែត្រ និង​បណ្តាក់​១០០ម៉ែត្រ x ៤។

វ៉ាន វ៉ុន ដែល​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិបាន​​រៀប​រាប់​ថា ៖«ក្រុម​ខ្ញុំ​ទាំង​អស់​​បាន​ហ្វឹក​ហាត់​ត្រៀម​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២​នេះ គឺល្អ​ជាង​មុន ដោយ​សារ​ពួក​យើង​ទទួល​បាន​រទេះ​ថ្មី​ដែល​ឯកឧត្តម ហ៊ុន ម៉ានី បាន​ជួយ​ទិញ​ថ្មី​​ទាំង​៥​គ្រឿងពី​ប្រទេស​ជប៉ុន​។ ដោយ​មាន​រទេះ​ថ្មី ការ​ហ្វឹក​ហាត់​របស់​យើង​ខ្ញុំ​ល្អ​ប្រសើរ​ច្រើន​ជាង​មុន។ យើង​មិន​អាច​​និយាយ​​ពី​លទ្ធផល​ទុក​មុន​​​ទេ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ថិរវេលា​របស់​យើង​​ក្នុង​ការ​ហ្វឹក​ហាត់​​ទៅ​​នឹង​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ​២០២២ គឺ​យើង​ធ្វើ​បាន​​ល្អ​​ជាង។ មិន​ត្រឹម​តែ​រទេះ​ថ្មី​ទេ សូម្បី​តែ​សម្ភារៈ​ផ្សេង​ៗ​​ដូច​ជា​សំបក​កង​ជា​ដើម​ក៏​ថ្មីដែរ អីចឹង​ការ​ហ្វឹក​ហាត់​របស់​យើង​គឺ​មាន​កម្លាំង​ចិត្ត និង​សប្បាយ​រីក​រាយ​ក្នុង​ការ​ហ្វឹក​ហាត់​ជាង​មុន ជា​ពិសេស​យើង​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត»។

«កាល​ពី​មុន រទេះ​​ចាស់ យើង​ខ្លាច​បាក់ ពេល​​ហាត់​ខ្លាំង ធ្វើ​ឲ្យ​ប្រេះ​ស្រាំ ហើយ​យក​ទៅ​ផ្សា ហើយ​បារម្ភ​​ខ្លាច​ខូច​ពេល​ជិត​ដល់​ថ្ងៃ​ប្រកួត ប៉ុន្តែ​ឥឡូវ​នេះ កីឡាករ​រទេះ​ទាំង​អស់​​ទទួល​បាន​រទេះ​ថ្មី អីចឹង​ការ​ហ្វឹក​ហាត់​គ្មាន​អ្វី​ព្រួយ​បារម្ភ​ទេ។ គ្រប់​វិញ្ញាសា​ដែល​គ្រូ​ដាក់​​ឲ្យ​ហ្វឹក​ហាត់​គឺ​​យើង​ធ្វើ​​បាន​គ្រប់​លក្ខខណ្ឌ​។ និយាយ​ជា​រួម ​ក្រុម​យើងខ្ញុំ​​​ទទួល​បានរទេះ​ថ្មី សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ ដោយសារជិះ​ស្រួល ល្បឿន​លឿន»។

ក្រុម​កីឡាករ​ជន​ពិការ​រទេះ​កម្ពុជា​មានសមាជិក​៥​រូប​បាន​ឈ្នះ​មេដាយ​មាស១​គ្រឿង​លើ​វិញ្ញាសា ​ប្រណាំង​រទេះ​បណ្តាក់​ចម្ងាយ​ ១០០ម៉ែត្រ x ៤ ពី​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដូច្នេះ​ពួក​គាត់​ត្រូវ​ការពារ​មេដាយ​មាស​​​នៅអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម