Connect with us

កីឡា

Lionel Messi ទៅចូលរួមជាមួយក្រុមអាមេរិក Inter Miami ក្លិបរបស់ Beckham

បានផុស

នៅ

វីរបុរសអាហ្សង់ទីន Lionel Messi នឹងចូលរួមជាមួយក្លិបអាមេរិក Inter Miami បន្ទាប់ពីការចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain ។ អតីតខ្សែប្រយុទ្ធរបស់ Barcelona គ្រោងនឹងបដិសេធសំណើរដ៏ច្រើនពីក្រុម Al-Hilal អារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi វ័យ៣៥ឆ្នាំបានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោកចំនួន៧ដងហើយត្រូវបានគេរំពឹងថា នឹងឈ្នះវានៅចុងឆ្នាំនេះបន្ទាប់ពីជោគជ័យក្នុង World Cup។ នេះជាលើកទីមួយហើយដែល Messi  បានលេងនៅក្រៅទ្វីបអឺរ៉ុប ខណៈរូបគេចង់បន្តនៅអឺរ៉ុបមួយរដូវកាលទៀត ប៉ុន្តែបន្ទាប់ពីមិនមានការផ្ដល់សំណើរដែលពេញចិត្ត នាំមានជម្រើសរវាង Inter Miami ឬ Al-Hilal ។

គេត្រូវបានបញ្ជាក់ថា ពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែល Messi នឹងបានចូលរួមជាមួយ Cristiano Ronaldo និង Karim Benzema នៅក្នុងកិច្ចព្រមព្រៀងដែលមិនអាចផ្គូផ្គងផ្នែកហិរញ្ញវត្ថុបាន។

ប៉ុន្តែទីបំផុត Messi ត្រូវបានល្បួងឱ្យទៅក្រុម Inter Miami នៃ Major League Soccer (MLS) លីគកំពូលអាមេរិក សម្រាប់ហេតុផលជាច្រើន រួមទាំងរបៀបរស់នៅ និងកិច្ចព្រមព្រៀងជាមួយម៉ាកយីហោធំៗ ដែលលាតសន្ធឹងហួសពីបាល់ទាត់។ Messi ក៏មានផ្ទះមួយនៅ Miami ដែលជួលរួចហើយផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន

ប្រភព៖ bbc.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម