កីឡា
លោកគ្រូ Xavi បាននិយាយពីលទ្ធផលផ្ទេររបស់ Kimmich
លោក Xavi គ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានទម្លាយឲ្យដឹងពីរឿងដែលលោកធ្លាប់បានជជែកគ្នាជាមួយកីឡាករ Joshua Kimmich របស់ Bayern Munich ជុំវិញលទ្ធភាពដែលអាចផ្ទេរទៅកាន់ក្លិបនៅអេស្ប៉ាញ។

បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើឆ្នើម Sergio Busquets ក្រុម Barcelona កំពុងត្រូវការកីឡាករមកជំនួសតំណែងនៅតំបន់បម្រើកណ្ដាលនេះដើម្បីពង្រឹកក្រុមក្នុងនាមជាម្ចាស់ជើងឯក La Liga រដូវកាល២០២២-២៣។
គ្រូបង្វិកក្លិបអ្នកមានបុណ្យ FC Barcelona បាននិយាយថា៖«ខ្ញំបាននិយាយជាមួយ Kimmich ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសកាតា។ គាត់បាននិយាយថា គាត់ក៏ជាអ្នកគាំទ្ររបស់ខ្ញុំដែរ។ សម្រាប់ការផ្ទេរមក Barcelona វាអាស្រ័យនៅលើគាត់ផ្ទាល់ដោយសារគាត់នៅជាប់កិច្ចសន្យាជាមួយក្លិប Bayern Munich»។
ខ្សែបម្រើវ័យ២៨ឆ្នាំសញ្ជាតិអាល្លឺម៉ង់រូបនេះក៏មិនមានគម្រោងចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុង Munich ដែរដោយកិច្ចសន្យារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ២០២៥។

ទោះបីមានការចាប់អារម្មណ៍ពីក្រុមអ្នកមានបុណ្យ FC Barcelona ក៏ដោយ ចំពោះរូបគេផ្ទាល់ក៏មិនមានបំណងចាកចេញពីក្លិប Bayern Munich ឡើយ។ ស្របពេល Bayern Munich ក៏មិនមានគម្រោងឲ្យកីឡាករ Kimmich ចាកចេញដែរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Bavarianfootballworks
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


