Connect with us

កីឡា

Haaland ​ប្រាប់​ក្តី​ស្រមៃ​​របស់​ខ្លួនវគ្គ​ផ្តាច់​ព្រ័ត្រ UCL តាំង​ពី​ក្មេង

បានផុស

នៅ

តារា​បាល់ទាត់​ Erling Haaland ម៉ាស៊ីនរកគ្រាប់​របស់​ក្លិប​មេឃខៀវ Manchester City ​បាន​ដើរ​ដល់​ក្តី​ស្រមៃ​តាំង​ពី​ក្មេង​របស់​​ខ្លួន​ហើយ​នៅ​ពេលត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជើង​ឯក UEFA Champion League នា​យប់​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

កីឡាករ​បាន​និយាយថា៖ «ខ្ញុំបានស្រមៃ​​វា​ជា​យូរណាស់មកហើយ។ តាមអ្វីដែល​ខ្ញុំចាំ​គឺ​តាំង​ពី​ឆ្នាំ​២០០៨ ​ជា​ពេល​ប្រកួតវគ្គផ្តាច់ព្រ័ត្រ​រវាង​ Chelsea ជាមួយ​ Manchester United។ ពេល​នោះ ខ្ញុំ​បាន​ឃើញ​គេ​​អបអរសាទរ​គឺ​ខ្ញុំ​ពិត​ចង់​ធ្វើ​ដូច​គេមែន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាឆ្នើមរបស់ក្លិប Manchester City ដែលជាម្ចាស់ពាន​ស្បែកជើងមាសរូបនេះបានស៊ុតបញ្ចូលទី៣៦គ្រាប់សម្រាប់រដូវកាលនេះ។ រូបគេក៏ជាបេក្ខភាពជួយឲ្យក្លិប Man City ឈ្នះ​ជើងឯក​ Premier league និង FA Cup នៅរដូវកាល ២០២២-២០២៣ ​ហើយ​ឈាន​ដល់​​វគ្គផ្តាច់ព្រ័ត្រ UEFA Champion league ទៀត​ផង។

«ខ្ញុំ​កំពុង​មាន​ទម្រង់​លេង​​ល្អ​​ជាមួយគ្រូបង្វឹកដ៏ល្អបំផុត និងកីឡាករល្អ​ៗ​ក្នុង​លោក។ លោកគ្រូ Pep គឺជាមនុស្ស​យុទ្ធសាស្រ្តប្លែកពីគេ។ អ្វីទាំងអស់នេះហើយ​​ដែល​​គាត់យកមក​អភិវឌ្ឍ​កូនក្រុម»។ Haaland បាន​និយាយ។

សរុបសេចក្តីមកវិញ អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​កំពុង​រង់​ចាំមើលថា​តើ Erling Haaland អាចជួយឲ្យក្លិបមេឃខៀវ Manchester City លើកពានរង្វាន់ UEFA Campion league និង​​ក្លាយជាក្រុមមួយដែលឈ្នះពាន​៣សំខាន់​ក្នុងមួយរដូវកាល​ឬ​យ៉ាង​ណា។

សូម​បញ្ជាក់​ថា Manchester City នឹង​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក UEFA Campion league ជាមួយ​ក្លិប Inter Milan វេលា​ម៉ោង​២​យប់ ​​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​កីឡដ្ឋាន Atatürk Olympic ប្រទេស​តួកគី៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម