កីឡា
Manchester City បានបង្កើតកំណត់ត្រា២ឆ្នាំនេះ បន្ទាប់ពីឈ្នះ UCL លើកដំបូង
ក្លិបអង់គ្លេស Manchester City បានបង្កើតកំណត់ត្រា២ក្នុងឆ្នាំនេះ បន្ទាប់ពីបានក្លាយជាអធិរាជពានរង្វាន់ UEFA Champion league លើកដំបូង តាមរយៈជ័យជម្នះ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រលើ ក្រុម Inter Milan របស់អ៉ីតាលីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Atatürk Olympic ក្នុងទីក្រុង Istanbul ប្រទេសតួកគី។

ការប្រកួតវគ្គទី១ ក្រុមទាំងពីរគ្មានគ្រាប់បាល់កើតឡើងទេ បើទោះជាមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក។ លុះការប្រកួតចូលដល់វគទី២ ក្រុមមេឃខៀវ Man City បើកការនាំមុខ ១-០ ដែលជាការបំប៉ោងសំណាញ់ទីដោយខ្សែបម្រើស Rodri នៅនាទី ៦៨។
ក្រោយពីត្រូវបានក្រុម Man City បើកការនាំមុខ Inter Milan បានវាយសម្រុកយ៉ាងខ្លាំង និងបានបង្កើតឱកាសច្រើន ប៉ុន្ដែមិនអាចផុតដៃអ្នកចាំទី Ederson របស់ Man City ឡើយ។ លទ្ធផល ១-០ រក្សារហូតដល់អាជ្ញាកណ្តាល Szymon Marciniak បញ្ចប់ការប្រកួត។

តាមរយៈជ័យជម្នះនេះ Manchester City បានបង្កើតកំណត់ត្រាឈ្នះជើងឯក UEFA Champion league ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបចាប់តាំងពីត្រូវបានបង្កើតឡើងឆ្នាំ១៨៨០។ ជាមួយគ្នានេះ ក្លិបមេឃខៀវបានឈ្នះពានរង្វាន់៣សំខាន់ក្នុងមួយរដូវកាល និងក្លាយជាក្រុមរបស់អង់គ្លេសទី២ដែលបានឈ្នះពាន៣ក្នុងមួយរដូវកាល បន្ទាប់ពី Manchester United។
សម្រាប់លោក Pep Guardiola គ្រូបង្វឹករបស់ Man City គឺជាការឈ្នះពានរង្វាន់ UEFA Champion league លើកទី៣ ក្នុងអាជីពជាគ្រូបង្វឹក។

ក្នុងនាមជាម្ចាស់ជើងឯកពានទ្វីបអឺរ៉ុបលំដាប់ទី១ UEFA Champion league ក្រុម Man City ត្រូវបន្តប្រកួតជាមួយ Sevilla ដែលជាម្ចាស់ជើងឯកពានទ្វីបអឺរ៉ុបលំដាប់ទី២ Europa League សម្រាប់ពានរង្វាន់ Super Cup និងត្រូវប្រកួតដណ្តើមពានរង្វាន់ FIFA Club World Cup មួយទៀត៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


