Connect with us

កីឡា

Arsenal ត្រៀមប្រាក់១០០លានផោនសម្រាប់នាំយកDeclan Rice

បានផុស

នៅ

ក្លិបកាំភ្លើងធំ Arsenal កាន់តែខិតជិតលើ​កកិច្ច​ព្រមព្រៀងលើតម្លៃផ្ទេរជាមួយក្លិប West Ham United ក្នុងការនាំយកកីឡាករ Declan Rice  ដែលគេរំពឹងខ្ទង់ចំណាយជាង១០០ លានផោនសម្រាប់ខ្សែបម្រើកណ្តាលដ៏ឆ្នើម​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប West Ham បានទទួលស្គាល់ថា ពួកគេនឹងបាត់បង់ Rice ហើយ Arsenal បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើឱ្យរូបគេក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ការដេញថ្លៃមិនទាន់ត្រូវបានដាក់ស្នើនៅឡើយទេ ប៉ុន្តែការពិភាក្សារវាងក្លិបកំពុងដំណើរការយ៉ាងរលូន ហើយមានទំនុកចិត្តថា កិច្ចព្រមព្រៀងនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

សម្រាប់សមិទ្ធផលរបស់កីឡាករ Declan Rice ក្នុងរដូវកាលនេះគឺរូបគេជាសមាជិកមួយរូបដែលជួយឲ្យក្លិប West Ham ឈ្នះពានរង្វាន់ Europa Conference League កាលពីពេលថ្មីៗនេះ។ រូបគេបានបង្ហាញខ្លួនឲ្យក្លិប West Ham បាន២០៤ប្រកួតដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជួនបានឲ្យមិត្តរួមក្រុមបាន១០លើក។

ក្រោយពីក្លិប Arsenal អនុញ្ញាតឲ្យកីឡាករ Granit Xhaka ចាកចេញពោលគឺតំបន់បម្រើកណ្ដាលរបស់ពួកគេត្រូវការអ្នកជំនួស ដូចនេះ Declan Rice ជាតួអង្គដ៍សំខាន់មួយសម្រាប់ក្លិប Arsenal។

លោក Arteta គ្រូបង្វឹកកាំភ្លើងធំជឿជាក់ថា Rice នឹងក្លាយជាកូនសោដ៏សំខាន់មួយរូបសម្រាប់ Arsenal ក្នុងការប្រជែងជើងឯក Premier League រដូវកាលក្រោយ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ guardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម