Connect with us

កីឡា

Newcastle United ត្រូវចំណាយ៥០លានផោនដើម្បីនាំយក Nicolo Barella

បានផុស

នៅ

ក្លិប Newcastle United ឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥០ លានផោនដើម្បីចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើកណ្ដាល Nicolo Barella ពីក្លិប Inter Milan មកកាន់កីឡដ្ឋាន ST. James’ Park សម្រាប់រដូវកាលថ្មី ២០២៣-២៤។

នៅ​រដូវកាលថ្មី Newcastle មានកាតព្វកិច្ច​ធំ​ ក្នុងការប្រកួតក្របខ័ណ្ឌពានរង្វាន់ UEFA Champion League ។

Barella គឺជាសមាជិកដែលជួយឲ្យ Inter Milan ឈ្នះពានរង្វាន់ Coppa Italia និងជើងឯករង​ពានរង្វាន់ UEFA Champion League។ កីឡាករ Barella បង្ហាញខ្លួនបាន ១៣៤ ប្រកួត ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eddie Howe គ្រូបង្វឹកសារិការព្រៃ Newcastle United បាននិយាយថា ៖«ខ្ញុំត្រូវការកីឡាករឆ្នើមយ៉ាងហោចណាស់២នាក់ទៀតដើម្បីពង្រឹងជម្រើស១១នាក់ដំបូង»។ តារាឆ្នើមរបស់ Inter កីឡាករ Barella ជារ៉ាដារបស់លោក Eddie Howe ក្រោយពេលខ្សែបម្រើកណ្ដាល Jonjo Shelvey នឹងចាកចេញទៅក្លិប Nottingham Forest។

Newcastle ក៏​តៀមកញ្ចប់ទឹកប្រាក់ក្នុងការនាំយកកីឡាករបម្រើ James Maddison ម្នាក់ទៀតដើម្បីពង្រឹងតំបន់បម្រើកណ្ដាល។ ប្រសិនបើកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើកណ្ដាលទាំង២នេះមកចូលរួមនៅកីឡដ្ឋាន ST. James’ Park បានសម្រេចនោះ ប្រព័ន្ធបម្រើកណ្ដាលរបស់ Newcastle United កាន់តែរឹងមាំ និងមានភាពរស់រវើក៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Telegraph

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម