កីឡា
កីឡាករ៥រូបនេះមានតម្លៃពលកម្មខ្ពស់ជាងគេបំផុតនៅ Premier League
លីគកំពូលអង់គ្លេស Premier League ជាក្របខ័ណ្ឌបាល់ទាត់មានប្រជាប្រិយភាពជាងគេបំផុតក្នុងចំណោមលីគកំពូលទាំង១០លើលោក និងជាកន្លែងដែលប្រមូលផ្តុំដោយតារាបាល់ទាត់ល្បីៗទូទាំងពិភពលោក។
ដោយសារសំបូរកីឡាករល្បីៗមកពីជុំវិញពិភពលោក ដូច្នេះការប្រកួតប្រជែងទាំងលើទីលាន និងតម្លៃពលកម្មក៏កាន់តែខ្ពស់។ ថ្ងៃនេះសូមបង្ហាញកីឡាករ៥រូបដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុតប្រចាំលីគកំពូលអង់គ្លេស។
១. ខ្សែបម្រើ Kevin de Bruyne

កីឡាករវ័យ៣១ ឆ្នាំរបស់ក្លិប Manchester City រកបានប្រាក់ចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ខ Premier League។ ក្នុង១សប្ដាហ៍រូបគេរកបាន ៤០០,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ២០,៨០០,០០០ផោន។
២. ខ្សែប្រយុទ្ធ Erling Haaland

កីឡាករវ័យ២២ ឆ្នាំរបស់ក្លិប Manchester City ជាសមាជិកសំខាន់ក្នុងការជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់៣ ក្នុងមួយរដូវកាល។ ក្នុង១សប្ដាហ៍ រូបគេរកបាន ៣៧៥,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៩,៥០០,០០០ផោន។
៣. អ្នកចាំទី David de Gea

កីឡាករវ័យ៣២ ឆ្នាំរបស់ក្លិប Manchester United ផ្ទេរមកតាំងពីឆ្នាំ២០១១ ក្នុងជំនាន់លោកគ្រូបង្វឹក Sir Alex Ferguson។ ក្នុង១សប្ដាហ៍ រូបគេរកបាន ៣៧៥,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៩,៥០០,០០០ផោន។
៤. ខ្សែប្រយុទ្ធ Mohamed Salah

កីឡាករវ័យ៣០ ឆ្នាំរបស់ក្លិប Liverpool និងជាកីឡាករជម្រើសជាតិអេហ្ស៊ីបដំបូងគេដែលជោគជ័យនៅក្របខ័ណ្ឌ Premier League។ រូបគេបានជួយឲ្យក្រុមហង្សក្រហមឈ្នះពានរង្វាន់ជាច្រើន។ ក្នុង១ សប្ដាហ៍រូបគេរកបាន ៣៥០,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៨,២០០,០០០ផោន។
៥. ខ្សែប្រយុទ្ធ Jadon Sancho

កីឡាករវ័យ២២ឆ្នាំរបស់ក្លិប Manchester United ជាប់ឈ្មោះជាកីឡាកររកប្រាក់ចំណូលបានច្រើនផងដែរ។ ក្នុង១សប្ដាហ៍រូបគេរកបាន ៣៥០,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៨,២០០,០០០ផោន។
សម្រាប់រដូវកាលនេះក៏ជាឆ្នាំជោគជ័យរបស់ក្របខ័ណ្ឌរអង់គ្លេសដែរ ដោយមានក្លិប២ ឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុបគឺក្លិប Manchester City ឈ្នះពានរង្វាន់ UEFA Champion League និងក្លិប West Ham United ឈ្នះពានរង្វាន់ Europa Conference League៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Sportsbrief
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


