កីឡា
គ្រូកម្ពុជាប្រាប់មួលហេតុអត់មាន សៀង ចន្ធា ពេលប្រកួតនឹងបង់ក្លាដែស
ក្នុងជំនួបមិត្តភាពអន្តរជាតិ ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ជម្រើសជាតិបង់ក្លាដែសដោយលទ្ធផល ០-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមក្រសែភ្នែកទស្សនិជកជិត៣ម៉ឺននាក់មិនមានឈ្មោះកីឡាករ សៀង ចន្ធា ក្នុងបញ្ជីឈ្មោះចុងក្រោយទេ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជីឈ្មោះបឋម៣០នាក់កាលពីពីរសប្តាហ៍មុនដើម្បីហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពជាមួយបង់ក្លាដែស ប៉ុន្តែដល់ថ្ងៃប្រកួតសហព័ន្ធមិនបានបញ្ចេញបញ្ជីឈ្មោះចុងក្រោយទេ។ ទាល់តែដល់ម៉ោងប្រកួតទើបអ្នកគាំទ្រដឹងថា គ្មានវត្តមានខ្សែប្រយុទ្ធលេខ៩ សៀង ចន្ធា អ្នកចាំទី អ៊ុំ វិចិត្រ និងខ្សែបម្រើ ស៊ិន សុវណ្ណមករា ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនកើតមានចម្ងល់។
ក្នុងសន្នីសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Félix Dalmás គ្រូបង្វឹកកម្ពុជាបាននិយាយថា ចំពោះ សៀង ចន្ធា, ស៊ិន សុវណ្ណមករា, អ៊ុំ វិចិត្រ គឺលោកចង់ឲ្យពួកគាត់សម្រាក ដោយសារជាការប្រកួតមិត្តភាព។ ស្របពេលជាមួយគ្នានេះ ប្រាក់ ធីវ៉ា, សុះ ស៊ូហាណា, សរ រតនា, កែវ សុខលិលា និង កីឡាករផ្សេងទៀតក៏មានសមត្ថភាពល្អ។
លោកបញ្ជាក់ថា ៖«សៀង ចន្ធា ទើបតែចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗនេះ។ គាត់មានបញ្ហាស្មុគស្មាញទាំងផ្លូវកាយ និងចិត្ត ដូច្នេះ ចន្ធា ត្រូវការពេលសម្រាកឲ្យច្រើន»។

សម្រាប់ការប្រកួតមិត្តភាពរងបរាជ័យ០-១ គឺជាការធ្វើតេស្ត និងដកបទពិសោធថ្មីមួយទៀតសម្រាប់លោក លោក Félix Dalmás ដែលទើបចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិជាលើកទី២។ យ៉ាងណា លោកយល់ថា ក្រុមកម្ពុជាគួរតែឈ្នះ ដោយសារលេងបានល្អជាងបង់ក្លាដែស ប៉ុន្តែបាល់ទាត់ពេលខ្លះក៏អយុត្តិធម៌ដែរ។
លោក Félix Dalmás បាននិយាយថា៖«ពេលខ្លះបាល់ទាត់គឺអយុត្តិធម៌។ ប្រកួតនេះ បើមានវីដេអូ VAR ប្រហែលជាកីឡាករបង់ក្លាដែសខ្លះត្រូវបានបណ្តេញចេញពីលាន។ ពួកគេបង្កកំហុស អូសបន្លាយពេលវេលា មើលទៅអាក្រក់ តែនេះហើយជាបាល់ទាត់»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


