Connect with us

កីឡា

ប្រធាន UEFA ទទួលស្គាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL 2023 មិនល្អគ្រប់គ្រាន់

បានផុស

នៅ

ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានទទួលស្គាល់ពីការប្រកួតទាំងអស់មិនមែនសុទ្ធតែល្អឥតខ្ចោះ​នោះទេ ក្រោយអ្នកគាំទ្ររិះគន់អំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ​២០២៣ នៅទីក្រុង អ៉ិស្តង់ប៊ុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ថា អ្នកគាំទ្រ​បាន​តម្រង់​ជួរ​ដើរចម្ងាយឆ្ងាយតាមដងផ្លូវដ៏មមាញឹក​ដោយ​ចំណាយ​ពេល​​ច្រើន​​ម៉ោង​ដើម្បី​ឆ្ពោះ​ទៅ​កីឡដ្ឋាន​ ដែលធ្វើឲ្យពួកគេជួបការលំបាក នឿយហត់ អស់​កម្លាំង​ អត់មានទឹក​គ្រប់គ្រាន់ដើម្បី​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល Manchester City បាន​យក​ឈ្នះ Inter Milan ១-០ កាលពីថ្ងៃទី១០ ខែមិថុនា។

អ្នកគាំទ្របាល់ទាត់អឺរ៉ុបកំពុងប្រមូលគណនីអ្នកគាំទ្រពីទីក្រុងអ៉ិស្តង់ប៊ុលដើម្បីបង្ហាញរបាយការណ៍ទៅស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA។ ករណីបែបនេះ UEFA ធ្លាប់បានសុំទោសម្តងហើយ បន្ទាប់ពីអ្នកគាំទ្រ Liverpool បានសរសេរសារ និងសម្រក់ទឹកភ្នែកមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុននៅទីក្រុងប៉ារីស។

លោក Ceferin បាននិយាយថា ៖«ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ផ្សេងទៀតរបស់ UEFA ទាំងការប្រកួតបុរស និងស្ត្រីបានប្រព្រឹត្តទៅដោយគ្មានបញ្ហា»។

«សម្រាប់ការរៀបចំឆ្នាំ២០២៤ នៅ​កីឡដ្ឋាន Wembley ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និងប្រទេសអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះជើងឯកទ្វីបអឺរ៉ុប នឹងក្លាយជា​បទពិសោធថ្មីពិសេស សម្រាប់អ្នកគាំទ្របាល់ទាត់»។ លោកបានបញ្ជាក់។

កាលពីដើមសប្តាហ៍នេះ ក្រុម West Ham បង្ខំចិត្តឈប់លក់សំបុត្រដល់អ្នកគាំទ្រសម្រាប់ការប្រកួតក្នុងពូល Europa League លើកដំបូងរបស់ពួកគេនៅរដូវកាលក្រោយ ដោយសារ​អាកប្បកិរិយារបស់អ្នកគាំទ្រនៅវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅទីក្រុង Prague ។

អាជ្ញាកណ្តាលរបស់ Premier League លោក Anthony Taylor ក៏ត្រូវបានយាយីដោយពាក្យសំដីមិនល្អនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Budapest កាលពីខែមុន បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។

រាល់ការប្រកួតតែង​មានបញ្ហា និងសកម្មភាពអសកម្ម​ថ្មី​ជាច្រើនដែលបានកើតឡើង ប៉ុន្ដែសម្រាប់ថ្នាក់ដឹកនាំកំពូលៗក្នុងការរៀបចំព្រឹត្តិការណ៏ធំៗក៏បានព្យាយាមកែប្រែចំពោះបញ្ហាដែលបានកើតឡើងជាហូរហែដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពល្អប្រសើរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៦ នាទី មុន

ទឹកត្រចៀកកាំ Yeo’s ជាមួយការវេចខ្ចប់ជាកន្រ្តកដ៏ពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយស្នាដៃតម្បាញកន្រ្តករបស់សិប្បករកម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

សម្ដេច ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា ដោយសំឡេងគាំទ្រទាំងស្រុង ៦២លើ៦២

ជីវិតកម្សាន្ដ១៩ នាទី មុន

ក្រោយត្រូវ​​គេបកអាក្រាតរឿងលក់ថ្នាំសម្រកបន្លំ តួកាច Benz ថតឃ្លិបបញ្ចាក់ការពិត

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា​កំពុងគិតគូរវិនិយោគជាមួយជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម ត្រៀមទិញថាមពលអគ្គិសនីពី ឡាវ ដល់ ៨ ពាន់មេហ្គាវ៉ាត់ ទុក​សម្រាប់ផ្គត់ផ្គង់នៅរដូវប្រាំង

Sokha Hotels

ព័ត៌មានពេញនិយម