កីឡា
ក្លិបលីគកំពូលកម្ពុជា៤ទៅកម្តៅសាច់ដុំនៅក្រៅប្រទេសត្រៀមរដូវកាលថ្មី
បច្ចុប្បន្នក្រុម១០កំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤ ដែលនឹងចាប់ផ្តើមបើកទំព័រនៅថ្ងៃទី៥ ខែសីហា ខាងមុខ។
ក្លិបនីមួយៗកំពុងត្រៀមដោះដូរសមាជិកថ្មី និងប្រកួតមិត្តភាពកម្តៅសាច់ដុំដើម្បីរៀបចំក្រុមឲ្យបានល្អ។ ក្លិបខ្លះកំពុងប្រកួតពានរង្វាន់មិត្តភាពកម្តៅសាច់ដុំបើករដូវកាលថ្មី ហើយក្លិបខ្លះចេញទៅប្រកួតមិត្តភាពនៅក្រៅប្រទេស។
រហូតដល់ពេលនេះមានក្លិបលីគកំពូលកម្ពុជា៤បាន និងកំពុងត្រៀមខ្លួនចេញទៅប្រកួតមិត្តភាពដើម្បីដកស្រងបទពិសោធ កែលំអចំណុចខ្វះខាត និងពង្រឹងស្មារតីក្រុមដើម្បីក្លាយជាក្រុមដ៏ល្អសម្រាប់រដូវកាលថ្មី។
ភ្នំពេញក្រោន

ក្លិបបាល់ទាត់ជោគជ័យនៅលីគកំពូលកម្ពុជាគឺភ្នំពេញក្រោនបានចេញទៅប្រកួតមិត្តភាពអន្តរជាតិរួចហើយនៅប្រទេសឥណ្ឌូណេស៊ីដោយបានស្មើ ២-២ ជាមួយម្ចាស់ផ្ទះ PSIS FC កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ក្លិបជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នានេះអាចនឹងមានការប្រកួតក្នុងស្រុកបន្ថែមទៀតនាខែកក្កដាខាងមុខ។ ក្លិបនេះត្រៀមខ្លួនប្រកួតទាំងលីគកំពូល ខេមបូឌានស៊ូភើខាប់ និងជម្រុះ AFC Cup។
វិសាខា

ក្លិបបាល់ទាត់វិសាខាបានធ្វើដំណើរទៅដល់ប្រទេសថៃកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីដល់ ពួកគេបានចាប់ផ្តើមហ្វឹកហាត់យ៉ាងសកម្មនៅលើទឹកដីប្រទេសថៃ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាតើវិសាខាត្រូវប្រកួតមិត្តភាពអន្តរជាតិប៉ុន្មានលើកជាមួយក្លិបរបស់ប្រទេសថៃ។ យ៉ាងណា ក្លិបនេះទំនងបោះជំរំហ្វឹកហាត់នៅថៃច្រើនថ្ងៃ។
ព្រះខ័នរាជស្វាយរៀង

ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនឹងចេញដំណើរទៅប្រទេសថៃនាដើមខែកក្កដាខាងមុខដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបអាជីពរបស់ប្រទេសថៃ។ តាមការគ្រោងទុក ព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Muñoz នឹងមានការប្រកួតមិត្តភាពពីរគឺជាមួយក្លិបលីគកំពូល និងជាមួយក្លិបលីគទី២របស់ប្រទេសថៃ។
ក្រសួងការពារជាតិ

ក្លិបបាល់ទាត់ក្រសួងការពារជាតិកំពុងប្រកួតពានរង្វាន់មិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាល KCC Pre-Season Cup 2023 ខណៈពេលនេះពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយដោយជួបក្លិបណាហ្គាវើលដ៍នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា។ ទោះបីជាយ៉ាងណា ក្លិបបានប្រកាសរួចហើយពីផែនការទៅប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសថៃនាពេលខាងមុខ ប៉ុន្តែមិនទាន់ច្បាស់ថ្ងៃចេញដំណើរ និងធ្វើការប្រកួតប៉ុន្មានលើកជាមួយក្លិបរបស់ថៃ។
ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ដែលមានក្លិបចំនួន១០គឺ ម្ចាស់ជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត ក្រសួងការពារជាតិ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងសមាជិកថ្មី អាយអេសអាយ ដង្កោសែនជ័យ និង ព្រៃវែងអេហ្វស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


