Connect with us

កីឡា

ដើម​រដូវ​កាល​នេះ លីគកំពូល​អារ៉ាប៊ីសាអូឌីតយក​បាន​តារា​ឆ្នើម​ៗ៧រូបពីអឺរ៉ុប

បានផុស

នៅ

លីគកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​តាម​រយៈ​ការ​ចុះកុងត្រានាំយក​តារា​បាល់ទាត់​​ឆ្នើម​​ៗពី​តំបន់​​អឺរ៉ុបជាច្រើនមកចូលរូមនៅក្នុងរដូវកាលនេះ។

ខាងក្រោមនេះជាកីឡាករកំពូលៗទាំង ៦ រូបដែល​បាន​ផ្ទេរមកកាន់លីគកំពូល​របស់​អាស៊ី​មួយ​នេះ។

១. កីឡាករ Karim Benzema

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតតារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Karim Benzema បានផ្ទេរទៅកាន់ក្លិប Al lttihad ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំ និង​​ទទួលបានតម្លៃពលកម្ម ២០០ លានផោនក្នុងមួយរដូវកាល។

២. កីឡាករ N’Golo Kante

ខ្សែបម្រើ N’Golo Kante របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al lttihad ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៨៦.២ លានផោនក្នុងមួយរដូវកាល។

៣. កីឡាករ Kalidou Koulibaly

ខ្សែការពារ Kalidou Koulibaly របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al Hilal ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ២៥ លានផោនក្នុងមួយរដូវកាល។

៤.កីឡាករ Edouard Mendy

អ្នកចាំទី Edouard Mendy របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al-Ahil ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ១៦ លានផោនក្នុងមួយរដូវកាល។

៥. កីឡាករ Rúben Neves

ខ្សែបម្រើ​ការពារ​ Rúben Neves របស់ក្លិប Wolverhampton Wanderers បានផ្ទេរទៅកាន់ក្លិប Al Hilal ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៤៧ លានផោនក្នុងមួយរដូវកាល។

៦. កីឡាករ Marcelo Brozovic

ខ្សែបម្រើ Marcelo Brozovic របស់ក្លិប Inter Milan បានផ្ទេរទៅកាន់ក្លិប Al Nassr ជាមួយកិច្ចសន្យារយៈពេល ៣​​ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៣០ លានផោនក្នុងមួយរដូវកាល។

៧. កីឡាករ  Roberto Firmino

ខ្សែបម្រើ​ប្រយុទ្ធ Roberto Firmino របស់​ហង្សក្រហម Liverpool ទើប​តែ​ផ្លាស់​ទៅ​កាន់​ក្លិប Al Ahli នៅ​ដើម​ខែ​កក្ដដា​​នេះ​ដោយ​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ និង​ទទួល​បាន​ប្រាក់​តម្លៃពលកម្ម ១៧​លាន​ផោន​ ក្នុង​មួយ​រដូវ​កាល៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម