Connect with us

កីឡា

អតីតអ្នកចាំទី Edwin van der Sar បានធូរស្បើយពីជំងឺឈាមហូរក្នុងខួរក្បាល

បានផុស

នៅ

លោក Edwin van der Sar អតីតអ្នកចាំទីរបស់ក្លិប Manchester United និង Ajax វ័យ ៥២ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅពេលវិស្សមកាលក្នុងប្រទេសក្រូអាត មុនពេលត្រូវបាន​បញ្ជូន​​ទៅមន្ទីរពេទ្យ​នៅ​ប្រទេស​ហូឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Edwin van der Sar ​ពេល​កំពុង​​​​ស្ថិតនៅ​ប្រទេសក្រូអាតក្នុងថ្ងៃឈប់​សម្រាក ក៏កើត​មាន​​ជំងឺ​ឈាម​ហូរ​ក្នុង​ខួរ​ល្បាល​ដែល​​ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ​នៅ​រសៀលថ្ងៃសុក្រភ្លាមៗ​​ដោយ​ទទួល​ការព្យាបាលយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​​ថ្ងៃ​នេះស្ថានភាពជំងឺ​របស់លោកបានធូរសះស្បើយច្រើនហើយ។

លោក​បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍មួយ​លើ Twitter ថា៖«ខ្ញុំរីករាយហើយចង់ប្រាប់អ្នករាល់គ្នាថា ខ្ញុំលែងស្ថិតនៅ​ក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ទៀតហើយ»។

លោក​បាន​ចូល​និវត្តន៍ បន្ទាប់ពីចាកចេញពីក្លិប Manchester United ក្នុងឆ្នាំ ២០១១ មុនពេលចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប Ajax ក្នុងឆ្នាំ ២០១២ និង​បានក្លាយជានាយកប្រតិបត្តិរបស់ក្លិបនៅឆ្នាំ ២០១៦។

លោក Van der Sar បានបង្ហាញខ្លួនចំនួន ២៦៦ លើកជាមួយបិសាចក្រហម និងបានជួយ​ក្លិប​នេះ​ឈ្នះពានរង្វាន់ Premier League ចំនួន ៤ ដង និង Champions League ឆ្នាំ ២០០៨ ។ គាត់ក៏ធ្លាប់លេងឱ្យ Fulham និង Juventus ផងដែរ។

លោក Van der sar បាន​បន្ថែមថា៖«ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ខ្ញុំសង្ឃឹមថា នឹងត្រលប់ទៅផ្ទះវិញនៅសប្តាហ៍ក្រោយ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម