កីឡា
នូវែលសេឡង់ ជួបហេតុការណ៍បាញ់ប្រហារចំថ្ងៃប្រកួត World Cup នារី
យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏សាហាវមួយនៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ចំថ្ងៃនៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក ចាប់ផ្ដើមបើកការប្រកួត។

ប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ ជាមួយនឹងអ្នករងរបួសចំនួន ៦នាក់ដែលឧប្បត្តិហេតុនេះបានកើតឡើងនៅផ្លូវ Queen Street ជិតសណ្ឋាគារមួយដែលក្រុមបាល់ទាត់នារីន័រវេស ស្នាក់នៅ។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រធានរបស់ខ្លួនគឺលោក Gianni Infantino និងអគ្គលេខាធិការ Fatma Samoura មានទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមដែលចូលរួមនៅក្នុងតំបន់នោះ។

ក្នុងសេចក្តីថ្លែងការណ៍មួយទៀតបានលើកឡើងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកត្រូវបានជូនដំណឹងពីឧបទ្ទវហេតុនេះគឺដាច់ដោយឡែកពោលគឺមិនទាក់ទងទៅនឹងប្រតិបត្តិការបាល់ទាត់ ហើយការប្រកួតបើកឆាកនឹងដំណើរការតាមការគ្រោងទុក។
ប្រទេសនូវែលសេឡង់ នឹងចាប់ផ្ដើមបើកឆាកការប្រកួតសន្សំពិន្ទុក្នុងពូលជាមួយន័រវេស ខណៈប្រធានក្រុមន័រវេស Maren Mjelde ជាខ្សែការពាររបស់ក្លិប Chelsea បាននិយាយថា គ្រប់គ្នាហាក់ដូចជា “ស្ងប់ស្ងាត់”។
នាងបាននិយាយថា ៖«យើងមានអារម្មណ៍ថាមានសុវត្ថិភាព»។

គួររម្លឹកថា កាលពីឆ្នាំ២០១៩ ការវាយប្រហារភេរវករនៅក្នុងវិហារអ៊ីស្លាម ក្នុងទីក្រុង Christchurch បានសម្លាប់មនុស្ស ៥០នាក់ ដោយពេលនោះនាយករដ្ឋមន្ត្រី Jacinda Ardern បានពណ៌នាថា វាជា “ថ្ងៃដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនូវែលសេឡង់”។
អ្នកចាំទី Atta Elayyan របស់ក្រុមបាល់ទាត់ហ្វូតសាល Zealand ក៏ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលកាលពីបួនឆ្នាំមុនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


