កីឡា
មកដឹងប្រវត្តិក្លិប Al Shahaniya ជាផ្ទះថ្មីរបស់ សៀង ចន្ធា
ក្លិបបាល់ទាត់ Al Shahaniya Sport Club ជាទ្រនំថ្មីរបស់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សៀង ចន្ធា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ និងស្ថិតនៅក្នុងក្របខណ្ឌលីគទី២ដែលមានក្លិប៨របស់ប្រទេសកាតារ។

ដើមឡើយក្លិបបាល់ទាត់មួយនេះត្រូវបានប្រើឈ្មោះ Al-Nasr ដែលត្រូវបានចាត់ទុកជាអ្នកបន្តវេនពីក្លិប Al Nasr SC ជាក្លិបបាល់ទាត់ស្ម័គ្រចិត្តមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១ និងជាក្លិបដំបូងនៅប្រទេសកាតារដែលប្រកួតជាមួយក្លិបនៅក្រៅប្រទេស និងជ្រើសរើសកីឡាករបរទេសឲ្យចូលរួម។
ការចាប់ផ្តើមបង្កើតក្លិបដំបូងគឺមានទីស្នាក់ការនៅទីក្រុង Al Jemailiya ប៉ុន្តែនៅឆ្នាំ២០០១ត្រូវបានប្តូរទៅទីក្រុង Al Shahaniya ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងដូហា។ ដល់ឆ្នាំ២០០៤ទើបដូរឈ្មោះជា Al Shahaniya ឲ្យត្រូវនឹងទីក្រុងដែលក្លិបនេះស្ថិតនៅ។

ក្លិបនេះមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ Grand Hamad Stadium ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ១៣០០០នាក់ និងជាកីឡដ្ឋានកម្រិតស្តង់ដាមួយធ្លាប់រៀបចំការប្រកួតវគ្គជម្រុះជើងឯកពិភពលោកជាច្រើនលើកថែមទៀត។
ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ ក្លិប Al Shahaniya ធ្លាប់បានឈ្នះជើងឯកលីគទី២របស់ប្រទេសកាតារម្តងកាលពីរដូវកាល២០១៧-១៨ និងស្ថិតនៅចំណាត់ថ្នាក់លេខ៤រដូវកាល២០២៣។

បច្ចុប្បន្ន Al Shahaniya គ្រប់គ្រងដោយប្រធានក្លិបលោក Menahi Al Shammari និងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Álvaro Mejía ដែលមានកីឡាករ២៥រូបក្នុងបញ្ជី។ សម្រាប់កីឡាករបរទេសមាន៨រូបរាប់បញ្ជូលទាំងកីឡាករកម្ពុជា សៀង ចន្ធា។
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាលេខ៩ សៀង ចន្ធា បានធ្វើតេស្តសុខភាពកាលពីយប់មិញ និងអាចចុះកុងត្រាក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាលប្រសិនបើជោគជ័យលើការធ្វើតេស្តសុខភាព ខណៈលក្ខន្តិកៈផ្សេងៗឯកភាពគ្នាអស់ហើយ។
ក្នុងតួនាទីជាខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវប្រជែងជាមួយខ្សែប្រយុទ្ធដែលជាកីឡាករបរទេសផ្សេងទៀត៤ទៅ៥នាក់មានដូចជាកីឡាករសេណេហ្គាល់ Birahim Gaye ដែលបានចូលរួមជាមួយក្លិបមួយនេះតាំងពីឆ្នាំ២០២២ និងរកបាន៨គ្រាប់។ កីឡាករអ៉ីរ៉ង់ Amir Roustaei បានចូលរួមជាមួយ Al Shahaniya ឆ្នាំ២០២២ និងរកបាន៨គ្រាប់ដែរ។ កីឡាករកាតារ Jad Nasser ក៏ជាខ្សែប្រយុទ្ធ ព្រមទាំងកីឡាករបម្រើប្រយុទ្ធមួយចំនួនទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ