Connect with us

កីឡា

តេស្តសុខភាពជោគជ័យ សៀង ចន្ធា ជាកីឡាករកម្ពុជាទី១លេងនៅលីគកាតារ​

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា សៀង ចន្ធា​ បាន​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​ជា​ផ្លូវ​ការ​ហើយ​ពីក្លិប​បឹងកេត​ទៅ​ក្លិប Al Shahaniya Sport Club  ក្នុង​ក្រប​ខណ្ឌ​លីគ​ទី​២​របស់​ប្រទេស​កាតារ។

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតារ​កាល​ពី​ថ្ងៃសៅរ៍ ទី​២២ ខែ​កក្កដា កន្លង​ទៅ​នេះ ខ្សែ​ប្រយុទ្ធ​លេខ​៩​របស់​កម្ពុជា​បាន​ធ្វើ​តេស្ត​សុខភាព​ទទួល​បាន​ជោគជ័យ​ និង​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ទៅ​លេង​នៅ​ប្រទេស​កាតារ​ក្នុង​​​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ជំហាន​​ថ្មី​ដ៏​សំខាន់​សម្រាប់​តារា​ឆ្នើម​របស់​ក្លិប​បឹង​កេត​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ស្រុក។ បន្ទាប់​ពី​ចាក​ចេញ​ពី​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ សៀង ចន្ធា ​បាន​ក្លាយ​ជា​កីឡាករ​លេច​ធ្លោ​ជាង​គេ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ និង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ២០២០។

កាល​ពី​ឆ្នាំ​២០២០ សៀង ចន្ធា បាន​ដាក់​គោល​ដៅ​ក្នុង​រយៈ​ពេល​១​​ឆ្នាំ​ទៀត​នឹង​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ហើយ​​ប្រទេស​​ដែល​រូប​គេ​ចង់​លេង​បំផុត​គឺ​​មិន​មែន​​នៅ​តំបន់​អាស៊ាន​ទេ។ ក្លិប​ដែល​ជា​គោល​ដៅ​ធំ​បំផុត​គឺ FC Barcelona នៅ​អឺរ៉ុប ប៉ុន្តែ​រូប​គេ​ត្រូវ​ចាប់​ផ្តើម​ពី​តំបន់​អាស៊ី​ជា​មុន​សិន។ ដូច្នេះ​នៅ​ពេល​​រូប​គេ​សម្រេច​បាន​​គោល​ដៅ​ដែល​រូប​គេ​ចង់​បានហើយ។

ក្លិប Al Shahaniya SC ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៨​​ និង​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​លីគ​ទី២​​ដែល​មាន​ក្លិប​​៨​​របស់​ប្រទេស​កាតារ។ ​ដំបូង​​ក្លិប​នេះ​​ស្ថិត​នៅ​ទី​ក្រុង Al Jemailiya ប៉ុន្តែ​នៅ​ឆ្នាំ​២០០១​ត្រូវ​បាន​ប្តូរ​ទៅ​ទី​ក្រុង​ Al Shahaniya ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ដូហា។ ដល់​ឆ្នាំ​២០០៤​ទើប​ដូរ​ឈ្មោះ​ជា Al Shahaniya ឲ្យ​ត្រូវ​នឹង​ទី​ក្រុង​ដែល​ក្លិប​នេះ​ស្ថិត​នៅ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម