Connect with us

កីឡា

សហព័ន្ធ​បាល់ទះ​កម្ពុជា​បើកវគ្គបណ្តុះបណ្តាលគ្រូ​បង្វឹក​កម្រិតC

បានផុស

នៅ

នៅ​ថ្ងៃទី២៦ ខែកក្កដា​នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា​បាន​បើក​វគ្គ​បណ្តាល​គ្រូ​បង្វឹក​​បាល់ទះ​កម្រិត C នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​សិក្ខាកាមជា​ច្រើនរូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា​បានឲ្យ​ដឹង​ថា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​​គ្រូបង្វឹកកីឡាបាល់ទះកម្រិត C ឆ្នាំ២០២៣​គឺ​មាន​ការ​ចូល​រួម​ដោយ​សិក្ខាកាម​ដែល​ជា​​ជា​​អាជ្ញា​កណ្ដាល និង​គ្រូបង្វឹក​របស់សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា​ធ្លាប់​បាន​រៀន​សូត្រទាំង​ថ្នាក់​​ជាតិ និងអន្តរជាតិ​កន្លង​មក។

​វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​៦​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​​សិក្ខាកាមចូលរួមមកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន២២។

វគ្គ​បណ្តុះ​បណ្តាល​នេះ​​ក្រោម​ការ​បង្ហាត់​បង្រៀន​ដោយ​គ្រូឧទ្ទេស​​ជន​ជាតិ​គុយបា​ដែល​ជា​​គ្រូជំនួយ​​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និងមាន​ការ​ចូល​រួម​ពីមន្ត្រីបច្ចេកទេសរបស់​សហព័ន្ធកីឡា​បាល់​ទះកម្ពុជា ​ទាំង​ការ​ធ្វើ​ប​ទ​បង្ហាញ​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​លើ​ទីលាន​នៅពហុ​កីឡដ្ឋានជាតិអូឡាំពិក រាជ​ធា​នី​ភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម