កីឡា
តារាល្បី៤រូបនឹងសម្តែងក្នុងជំនួបភ្នំពេញក្រោនប៉ះវិសាខាដណ្តើមពានស៊ុបភើខាប់
ការប្រកួតដណ្តើមពានរង្វាន់ខេមបូឌានស៊ុបភើខាប់ រវាងក្រុមជើងឯកខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន និង វិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣០ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមានការចូលរួមសម្តែងពីតារាល្បីៗ៤រូប។
ការប្រកួតក្នុងពានរង្វាន់ខេមបូឌានស៊ុបភើខាប់រដូវកាលទី២នេះ នឹងកាន់តែរំភើបរីករាយមួយកម្រិតថែមទៀត ដោយសារមានការចូលរួមសម្តែងពីតារាចម្រៀង៣រូបគឺលោក លោក ពូ ឃាំង ដែលជាតារាចម្រៀងរ៉េបជើងចាស់ប្រចាំប្រទេសកម្ពុជា។

ជាមួយគ្នានេះ តារាចម្រៀងវ័យក្មេងដែលមានទាំងសមត្ថភាព និងរូបសម្ភស្សស្រស់សោភា កញ្ញា រ៉ាប៊ី និងបុរសសង្ហា ណាន វីសារ ព្រមទាំងមានតារាបាល់ទាត់រូបសង្ហា Nick Taylor របស់ក្លិបព្រះខ័នរាជស្វាយរៀងចូលរួមសម្តែងផងដែរ។
នៅក្នុងកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ អ្នកគាំទ្រៗក៏អាចមកលេងស្តង់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីលេងហ្គេមសប្បាយៗយករង្វាន់វត្ថុអនុស្សាវរីយជាច្រើន។
ចំពោះសំបុត្រចូលរួមទស្សនាការប្រកួតត្រូវបានដាក់លក់ជាផ្លូវការហើយ នៅទីតាំងបង្ហាញពានផ្ទាល់ (Eden Garden) ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី ២៩ និងថ្ងៃទី៣០ មានការដាក់លក់ផ្ទាល់នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ចាប់ពីម៉ោង ១០នាទីព្រឹក។
កាលពីល្ងាចថ្ងៃទី២៧ ខែក៏កក្កដា សំបុត្រមានការបញ្ចុះតម្លៃពិសេស
- ប្រភេទ ១ = ៣០ ០០០ រៀល
- ប្រភេទ ២ = ១០ ០០០ រៀល (បញ្ចុះតម្លៃ ៥0%)
- ប្រភេទ ៣ = ៦ ០០០ រៀល (បញ្ចុះតម្លៃ ៥0%)
*ប្រភេទ ប្រភេទ ៣ = បង្ហាញអត្តសញ្ញាណប័ណ្ណសិស្ស = ៤ ០០០ រៀល (កាតសិស្ស ១ អាចទិញសំបុត្របាន១)
សម្រាប់បងប្អូនដែលគាំទ្រវិស័យបាល់ទាត់និងបងប្អូនដែលគាំទ្រវិស័យសិល្បៈអាចទៅរកទិញសំបុត្រចូលរួមការប្រកួតដើម្បីលើកស្ទួយវិស័យបាល់ក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


