កីឡា
តើនារីហ្វីលីពីនអាចក្លាយជាក្រុមអាស៊ានដំបូងឡើងដល់វគ្គ១៦ចុងក្រោយ World Cup?
ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីនអាចនឹងក្លាយជាក្រុមអាស៊ានដំបូងគេឈានដល់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់បាល់ទាត់នារីពិភពលោក ឆ្នាំ២០២៣ ប្រសិនបើទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតបន្ទាប់។

ឆ្លងកាត់២ប្រកួតវគ្គសន្សំក្នុងពូលកន្លងមក ក្រុមនារីហ្វីលីពីន មាន៣ពិន្ទុពីការចាញ់១ និងឈ្នះ១ ស្ថិតនៅលេខ៣ក្នុងតារាងពិន្ទុពូល A។ ថ្ងៃបើកឆាក ហ្វីលីពីន ចាញ់ ស្វីស ០-២ ប៉ុន្តែប្រកួតទី២បានយកឈ្នះម្ចាស់ផ្ទះ នូវែលសេឡង់ ដោយលទ្ធផល ១-០។ ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល នៅថ្ងៃទី៣០ ខែកក្កដា ហ្វីលីពីន ត្រូវជួប ន័រវែស ដែលជាក្រុមឈរលេខ៤ក្នុងពូលមាន ១ពិន្ទុ។

ប្រសិនបើក្រុមនារីហ្វីលីពីនអាចយកឈ្នះន័រវែស នោះហ្វីលីពីនមាន ៦ពិន្ទុនឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែបើស្មើជាមួយន័រវែស ត្រូវរង់ចាំមើលលទ្ធផលរវាងក្រុម នូវែលសេឡង់ និងស្វីស ដែលប្រកួតនៅថ្ងៃទី ៣០ ខែកក្ដដា ម៉ោងដំណាលគ្នា។

ក្រុមនារីហ្វីលីពីនបានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួន២ហើយសម្រាប់ការប្រកួតបាល់ទាត់នារីជើងឯកពិភពលោកនេះ។ ទី១ ពួកគេបានឡើងដល់ជុំផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងទី២បានបង្កើតកំណត់ត្រាជ័យជម្នះលើកដំបូងនៅជុំផ្តាច់ព្រ័ត្រ។ ប្រសិនបើអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលទៀតនោះ ក្រុមនារីហ្វីលីពីននឹងក្លាយជាក្រុមអាស៊ានទី១ដែលបានឈានដល់វគ្គ១៦ក្រុមចុងក្រោយ។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣នេះ ក្រុមនារីជម្រើសជាតិវៀតណាមបានអស់ឱកាសហើយ បន្ទាប់ពីចាញ់២ប្រកួតជាប់គ្នា និងមិនអាចស៊ុតចូលដៃគូសូម្បី១គ្រាប់ ប៉ុន្តែនេះជាលើកដំបូងដែលក្រុមបាល់ទាត់នារីវៀតណាមបានឈានដល់ជុំផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


