Connect with us

កីឡា

កម្ពុជានឹងប្រកួតមិត្តភាពជាមួយក្រុមខ្លាំងហុងកុងខែក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​គ្រោង​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ខ្លាំង ហុងកុង នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣​ ក្នុង​ពេល​វេលា FIFA Day ដើម្បី​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួត​មិត្តភាពអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលបរិច្ឆេទ និង​ទី​កន្លែង​នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​នៅ​មិន​ទាន់​កំណត់​ឡើយ ប៉ុន្តែ​អាច​នឹង​ចន្លោះ​ថ្ងៃ​ទី​៤ ដល់​ទី​១២ ខែ​កញ្ញា ​ដែល​ជា​ពេល​វេលា​ថ្ងៃ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​របស់​សហព័​ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA Day)។ ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​នៅ​ប្រទេស​កម្ពុជា។

ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​អន្តរជាតិ​នេះគឺ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើង​ឯកពិភព​លោក World Cup ឆ្នាំ​២០២៦ ដែល​ត្រូវ​ប្រកួត​ជា​មួយ​ប៉ាគីស្ថាន ជើងទី១ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ទឹក​ដី​កម្ពុជា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ កីឡាករ​បាល់ទាត់​កម្ពុជា​ពិត​ជា​ជាប់​រវល់​ខ្លាំង​ទាំង​ការ​ប្រកួត​សម្រាប់​ក្លិប​នៅ​ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ជម្រើស​ជាតិ​លើ​ឆាក​អន្តរជាតិ​ទាំង​ពាន​រង្វាន់ និង​មិត្តភាព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៤ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម