កីឡា
ជើងឯកបាល់ទាត់នារីពិភពលោក២០២៣ទទួលបានជោគជ័យបំផុតក្នុងប្រវិត្តិសាស្ត្រ
សហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលីបានអះអាងថា សំបុត្រចំនួន ១.៨ លានសន្លឹកត្រូវបានលក់អស់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីជើងឯកពិភពលោក ឆ្នាំ២០២៣ ដែលបានក្លាយជាការប្រកួតទទួលបានជោគជ័យបំផុតក្នុងប្រវិត្តសាស្រ្តបាល់ទាត់នារីពិភពលោក។

លោក Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអរគុណដល់ប្រទេសអូស្ត្រាលីដែលបានរៀបចំព្រឹត្តិការណ៏នេះប្រកបដោយជោគជ័យ គិតត្រឹមវគ្គ ១៦ក្រុម។
«បាល់ទាត់មានសារសំខាន់ណាស់សម្រាប់សង្គម សម្រាប់ការរួមបញ្ចូលក្នុងសហគមន៍ សម្រាប់កំណើនសេដ្ឋកិច្ច សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុភមង្គល»។ លោក Infantino បានបញ្ជាក់។

ការប្រកួតកាលនៅយប់ថ្ងៃច័ន្ទជាពេលក្រុមជម្រើសជាតិនារីអូស្ត្រាលីបានយកឈ្នះប្រទេសកាណាដាដោយលទ្ធផល ៤-០ បានបំបែកកំណត់ត្រាក្នុងកម្មវិធី Seven និង 7plus ដែលមានអ្នកទស្សនាឈានដល់ ៥.៣២ លាននាក់ក្នុងប្រទេសអូស្ត្រាលីនៅលើការចាក់ផ្សាយរបស់ BVOD ហើយបានក្លាយជាកម្មវិធីដែលមានអ្នកមើលច្រើនបំផុតរបស់ Seven រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៣។
វាគឺជាពេលវេលាដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមែនត្រឹមតែសម្រាប់អូស្ត្រាលី និងនូវែលសេឡង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។

ការប្រកួតនេះបានបង្ហាញពីភាពទាក់ទាញយ៉ាងទូលំទូលាយ ដែលទទួលបានអ្នកគាំទ្រពីគ្រប់ទីកន្លែង៕
ប្រែបម្រួល៖ ផា រតនា
ប្រភព៖ Insidethegame
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


