កីឡា
Marcus Haber សរសើរក្រុមព្រះខ័នរាជស្វាយរៀងធ្វើបានល្អល្ងាចមិញ
ខ្សែប្រយុទ្ធ Marcus Haber បានកោតសរសើរក្រុមព្រះខ័នរាជស្វាយរៀងពីការបង្ហាញទម្រង់លេងបានល្អក្នុងជ័យជម្នះ ០-២ លើក្រសួងការពារជាតិ សម្រាប់ការប្រកួតខេមបូឌានព្រីមៀលីគរដូវកាល២០២៣-២៤ សប្តាហ៍ទី១ ល្ងាចថ្ងៃអាទិត្យ ទី៦ ខែសីហា នៅស្តាតចាស់។

ព្រះខ័នរាជស្វាយរៀងធ្វើបានល្អមែនទែននៅដើមវគ្គទី១ដោយបាន២គ្រាប់ត្រឹមរយៈពេល១៣នាទីដំបូង។ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ជាអ្នករកបានគ្រាប់បាល់ទាំងពីរគ្រាប់គឺនៅនាទីទី៦ និងនាទី១៣ ខណៈនៅវគ្គទី២ ម្ចាស់ផ្ទះធ្វើបានល្អវិញ ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង។

ក្រោយចប់ការប្រកួត Marcus Haber បានលើកឡើងថា ៖«យើងបានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានរកគ្រាប់បាល់២គ្រាប់ជួយឲ្យក្រុមទទួលបានជ័យជម្នះ។ ថ្ងៃនេះយើងលេងបានល្អ។ យើងដាក់សម្ពាធច្រើន ហើយក៏មានឱកាសនៅមុខទីរបស់ក្រសួងការពារជាតិច្រើនដែរនៅវគ្គទី១។ ក្រុមទាំងមូលធ្វើបានល្អ ប៉ុន្តែនៅវគ្គទី២ យើងហាក់ដូចជាមានបញ្ហាខ្លះៗ តែនិយាយជារួម យើងធ្វើបានល្អ»។

ទន្ទឹមជាមួយគ្នានេះ Haber ក៏បានអរគុណដល់អ្នកគាំទ្រដោយបាននិយាយថា ៖«ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះអ្នកគាំទ្រដែលបានធ្វើដំណើរមកពីខេត្តស្វាយរៀងដើម្បីគាំទ្រដល់ក្រុមនៅភ្នំពេញ។ ការគាំទ្ររបស់អ្នកគាំទ្រគឺជាកម្លាំងចិត្តដ៏សំខាន់ដែលជួយធ្វើឲ្យយើងខ្ញុំកាន់តែមានទឹកចិត្តក្នុងការប្រកួតដើម្បីទទួលបានជ័យជម្នះ»។

តាមរយៈជ័យជម្នះ 0-២ នៅក្រៅដី ព្រះខ័នរាជស្វាយរៀងមាន៣ពិន្ទុ ឈរលើកំពូលតារាង ខណៈក្រុមដែលទទួលលបាន៣ពិន្ទុដូចគ្នាគឺវិសាខា ណាហ្គាវើលដ៍ ភ្នំពេញក្រោន និងអាយអេសអាយ ដង្កោសែនជ័យ៕

- ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន ២-១ បឹងកេត
- អាយអេសអាយ ដង្កោសែនជ័ន ១-០ អង្គរថាយហ្គឺរ
- វិសាខា ២-០ គិរីវង់សុខសែនជ័យ
- ខេត្តព្រៃវែង ៤-៥ ណាហ្គាវើលដ៍


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


