កីឡា
ក្រុមអាស៊ី២ឡើងវគ្គ១/៤ ខណៈក្រុមអាហ្រិ្វកធ្លាក់អស់ត្រឹមវគ្គ១៦ក្រុមជើងឯកនារីពិភពលោក
ការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក ឆ្នាំ២០២៣ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយដោយមាន២ក្រុមមកពីតំបន់អាស៊ី និង៦ក្រុមមកពីតំបន់អឺរ៉ុប ប៉ុន្តែគ្មានក្រុមមកពីតំបន់អាហ្វ្រិកណាមួយឡើងដល់វគ្គ៨ក្រុមចុងក្រោយឡើយ។
រឿងគួរឲ្យចាប់អារម្មណ៍ ក្រុមមកពីតំបន់អាហ្រិ្វក៣ក្រុមគឺ នីហ្សេរីយ៉ា អាហ្រិកខាងត្បូង និងម៉ារ៉ុក បានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែគួរឲ្យសោកស្តាយក្រុមទាំង៣មិនអាចបន្តទៅវគ្គ៨ចុងក្រោយឡើយក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោកឆ្នាំ២០២៣។

ទោះបីជាមិនអាចឡើងទៅវគ្គបន្តក្តី ក៏ក្រុមក្នុងតំបន់អាហ្វ្រិក ៣ក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ដោយសារការឡើងដល់១៦ក្រុមចុងក្រោយជាកំណត់ត្រាដ៏ល្អរបស់ពួកគេ។
វគ្គសន្សំពិន្ទុក្នុងពូល ក្រុមបាល់ទាត់នារី នីហ្សេរីយ៉ា បានឆ្លងកាត់ ៣ប្រកួតគឺឈ្នះ១ ស្មើ ២ មាន៥ពិន្ទុ ឈរលេខ២ក្នុងពូល ហើយក្រុមម្ចាស់ផ្ទះអូស្រ្តាលីឈរលេខ១ក្នុងពូល B។

ចំពោះក្រុម អាហ្រិ្វកខាងត្បូង ស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងៗរួមមាន ស៊ុយអែត អ៊ីតាលី និង អាហ្សង់ទីន។ ឆ្លងកាត់៣ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីអាហ្រិ្វកខាងត្បូង ឈរលេខ ២ ដោយឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុ។ វាជារឿងដែលមិនគួរឲ្យជឿថា ក្រុម អាហ្វ្រិកខាងត្បូងអាចឡើងវគ្គបន្តបាន។ ចំណែកក្រុមនារី ម៉ារ៉ុក ស្ថិតក្នុងពូល H ជាមួយក្រុម អាឡឺម៉ង់ កូឡុំប៊ី និង កូរ៉េខាងត្បូង។ ឆ្លង់កាត់ ៣ប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ម៉ារ៉ុក ឈរលេខ ២ ដោយឈ្នះ២ ចាញ់១ មាន៦ពិន្ទុ។
ដោយឡែក្រុមបាល់ទាត់នារីពីតំបន់អាស៊ីមានតែ២ប៉ុណ្ណោះដែលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយគឺម្ចាស់ផ្ទះអូស្ត្រាលី និងជប៉ុន ហើយក្រុមទាំងពីរធ្វើបានល្អបន្តទៀតដោយបានឈានដល់វគ្គ៨ក្រុមចុងក្រោយ។

ចំណែកក្រុមមកពីតំបន់អឺរ៉ុបមានច្រើនជាងគេក្នុងវគ្គ៨ក្រុមចុងក្រោយគឺអេស្ប៉ាញ ហូឡង់ ស៊ុយអែត បារាំង អង់គ្លេស និង កូឡុំប៊ី។ កាលវិភាគការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយមានដូចខាងក្រោម៖
ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣
- ក្រុមនារី អេស្ប៉ាញ vs នារី ហូឡង់
- ក្រុមនារី ជប៉ុន vs នារី ស៊ុយអែត
ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣
- ក្រុមនារី អូស្រ្តាលី vs នារី បារាំង
- ក្រុមនារី អង់គ្លេស vs នារី កូឡុំប៊ី
អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន