កីឡា
យុវជនខ្មែរ-បារាំង Loic Chan ប្តេជ្ញាខំប្រឹងដើម្បីឱកាសជាប់ក្រុមកម្ពុជាលើកក្រោយ
យុវជនខ្មែរ-បារាំង Loic Chan ពិតជាមានមោទនភាពខ្លាំង បើទោះបីជាបានស្ថិតនៅជាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំត្រឹមរយៈពេលខ្លីក្នុងពេលធ្វើតេស្តជ្រើសរើសកីឡាករត្រៀមប្រកួតជើងឯកយុវជនអាស៊ាន 2023 AFF U23 Championship នៅប្រទេសថៃ។

Loic Chan មិនបានជាប់ឈ្មោះក្នុងបញ្ជី២៣នាក់ចុងក្រោយទេ បន្ទាប់ពីរូបគេបានចូលរួមធ្វើតេស្ត និងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិជាងមួយសប្តាហ៍។ លោក Maurice Chan ដែលជាតារាសម្តែងក្បាច់គុនជនជាតិខ្មែរនៅហូលីវូដបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កូនប្រុសរបស់លោកបានជាប់បញ្ជីឈ្មោះ២៣នាក់ចុងក្រោយដើម្បីធ្វើដំណើរទៅប្រទេសថៃទេ ពីព្រោះមិនមានឯកសារគ្រប់គ្រាន់។
ទោះបីជាកូនប្រុសរបស់លោកអាយុ១៨ឆ្នាំមិនបានជាប់២៣នាក់ចុងក្រោយ ក៏យុវជនមកពីក្លិបអេស្ប៉ាញ RCD Mallorca មានមោទនភាពដែលទទួលបានឱកាសជាមួយជម្រើសជាតិក្នុងរយៈប្រហែលជាពីរសប្តាហ៍ ហើយលោកពិតជាអរគុណយ៉ាងខ្លាំងចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលខំប្រឹងជួយប្រែង។

លោក Maurice Chan បាននិយាយថា ៖«ខ្ញុំចង់ប្រាប់ថា កូន Loic ពិតជារីករាយខ្លាំងដែលទទួលបានបទពិសោធក្នុងរយៈពេលខ្លីជាមួយក្រុមជម្រើសជាតិ U23 កម្ពុជា។ ខ្ញុំសូមអរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមការងារគ្រូ និងកីឡាករដែលបានខំប្រឹង ជួយជ្រោមជ្រែង និងផ្តល់ឲ្យកូនខ្ញុំមានការជឿជាក់»។
លោកបានបន្តថា ៖«យើងខ្ញុំដឹងថា សហព័ន្ធបានប្រឹងប្រែងអស់លទ្ធភាពហើយដើម្បីឲ្យមាន Loic ជាមួយក្រុមជម្រើសជាតិ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់។ Loic នឹងខិតប្រឹងប្រែងហ្វឹកហាត់ខ្លាំងនៅប្រទេសបារាំង និងសង្ឃឹមថា ថ្ងៃណាមួយ គាត់អាចតំណាងឲ្យជម្រើសជាតិកម្ពុជា»។
«Loic ពិតជាមានមោទនភាពណាស់ដែលទទួលបានឱកាសនៅជាមួយក្រុមជម្រើសជាតិមួយរយៈពេលខ្លី និងសូមអរគុណច្រើនចំពោះប្រជាជនកម្ពុជាដែលបានគាំទ្រ»។ លោកបានសង្កត់ធ្ងន់។

នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ យុវជន Loic Chan មានវត្តមានជាមួយក្រុម U23 កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពេលក្រុមកម្ពុជាធ្វើដំណើរទៅប្រទេសថៃដើម្បីប្រកួតក្នុងពានរង្វាន់ AFF U23 Championship 2023 នៅថ្ងៃទី១៧ ខែសីហា។
យុវជនខ្មែរ-បារាំង Loic Chan បានចាប់ផ្តើមហ្វឹកហាត់ និងលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ។ រូបគេបានលេងក្រុម៣ផ្សេងគ្នានៅប្រទេសបារាំងគឺ Revel រយៈពេល៣ឆ្នាំ ក្រុម Castelnaudary រយៈពេល៤ មុនពេលផ្លាស់ទៅលេងឲ្យក្រុម Balma SC រយៈពេល២ឆ្នាំកន្លះ និងបច្ចុប្បន្នជាយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្រុម RCD Mallorca នៅប្រទេសអេស្ប៉ាញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


