កីឡា
អាជ្ញាកណ្តាល៣នាក់ត្រូវបានដកចេញប្រកួតក្រោយ ព្រោះមិនផ្ដល់បាល់១១ម៉ែត្រឱ្យ Wolves ពេលចាញ់ Man Utd
អាជ្ញាកណ្តាល លោក Simon Hooper ជំនួយការវីដេអូ Michael Sailsbury និងជំនួយការអាជ្ញាកណ្ដាលវីដេអូ Richard West ត្រូវបានដកចេញពីការប្រកួត Premier League ចុងសប្តាហ៍នេះ បន្ទាប់ពីបានច្រានចោលការប៉ះទង្គិចគ្នានៅពេល Manchester United យកឈ្នះលើ Wolves។

ក្រុមបិសាចក្រហម Man United បានឈ្នះក្នុងលទ្ធផល ១-០ តាមរយៈគ្រាប់បាល់របស់ Raphael Varane ប៉ុន្តែពួកគេគួរតែរបូតបាល់ប៉េណាល់ទីនៅពេលអ្នកចាំទី Andre Onana បានលោតយកដៃទាំងពីរទះបាល់ និងបានប៉ះទង្គិចជាមួយកីឡាករ Sasa Kalajdzic និង Craig Dawson នៅចុងម៉ោងបន្ថែម។ ការចាក់ផ្សាយឡើងវិញបានបង្ហាញយ៉ាងច្បាស់ថា Onana មិនបានប៉ះបាល់ទាំងស្រុងទេ ប៉ុន្តែបានប៉ះកីឡាករ Wolves ទាំងពីរ។
នៅពេលនោះ លោក Hooper បានបដិសេធចំពោះការតវ៉ានៅលើទីលាន មុនពេលត្រួតពិនិត្យ VAR ដ៏យូរដោយមន្ត្រីនៅ Stockley Park និងសម្រេចមិនផ្តល់ពិន័យអ្វីឡើយដែលធ្វើឱ្យលោក Gary O’Neil គ្រូរបស់ Wolves ខកចិត្តយ៉ាងខ្លាំង។

ថ្លែងបន្ទាប់ពីបរាជ័យភ្លាមៗ លោក O’Neil បានលើកឡើងថា លោក Jon Moss អ្នកចាត់ការទូទៅរបស់ក្រុមអាជ្ញាកណ្ដាលនៃក្របខ័ណ្ឌ Premier League បានសារភាពថា ក្រុមភ្ញៀវគួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រ។
បន្ទាប់ពីការទទួលយកពី PGMOL មន្ត្រីទាំង៣ត្រូវបានដកចេញពីបញ្ជីដឹកនាំសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ។ វាជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែដែល Sailsbury ត្រូវបានដកកាលពីខែមេសា បន្ទាប់ពីមានកំហុសនៅពេល Brighton ចាញ់ Tottenham ដ៏ចម្រូងចម្រាស៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន