Connect with us

កីឡា

ចាម៉ៃកា ផ្តល់ឱកាស Greenwood ប្តូរសញ្ជាតិពីអង់គ្លេសដើម្បីអាជីពជាមួយជម្រើសជាតិ

បានផុស

នៅ

ប្រទេស​ចាម៉ៃការ​បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ Mason Greenwood ​ប្តូរ​សញ្ជាតិ​ពី​អង់គ្លេស​​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចាម៉ៃកា បន្ទាប់​ពី រូបគេត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទពីខែមករា ឆ្នាំ២០២២។

យ៉ាងណាកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបគេត្រូវបានលើកលែងដោយសារ “ការដកសាក្សីសំខាន់ៗ” និង “ការលេចឡើងនៃភស្តុតាងថ្មី” ។ ចាប់តាំងពីពេលនោះមក ការរំពឹងទុកថា រូប​គេនឹងត្រលប់មក​កាន់​ទី​លាន​ Old Trafford វិញ និងចាប់ផ្ដើមមានអារម្មណ៍ថា កីឡាករវ័យ២១ឆ្នាំរូបនេះអាចនឹងត្រូវបានគេឃើញពាក់អាវរបស់ United ម្តងទៀត។ ទោះជាយ៉ាងណា នៅពេល​មាន​​ព័ត៌មានថា Man Utd អាចនឹងពិចារណាការត្រលប់មកវិញ វាត្រូវបាន​មហាជន​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ និងការស៊ើបអង្កេតផ្ទៃក្នុងរបស់ United អស់រយៈពេល៦ខែ វាត្រូវបានគេបង្ហាញថា ក្លិប និងកីឡាករនឹងត្រូវចែកផ្លូវគ្នា ដោយសារប្រវត្តិរបស់ខ្សែប្រយុទ្ធត្រូវបានគេចាត់ទុកថាមិនសមនឹងទំនាក់ទំនងជាមួយក្លិប។ លើសពីនោះ ការត្រួតពិនិត្យជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយខ្លាំងៗនឹងធ្វើឱ្យប៉ះពាល់ដល់អាជីពកីឡាករឡើងវិញ។

ចាប់តាំងពីការប្រកាសថា នឹងចាកចេញពីក្លិប រូប​គេ​ត្រូវបានភ្ជាប់ទំនាក់ទំនង​នឹងការចង់បានពីក្លិបដូចជា A.S Roma និងក្លិប Saudi Al-Ettifaq។ យ៉ាងណាមិញ ក្លិបទាំងពីរបានចេញមកនិយាយជាសាធារណៈថា ព័ត៌មាននេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយ Al-Ettifaq ហៅវាថា ព័ត៌មាន​ក្លែងក្លាយ។

Mason Greenwood ក៏មិនត្រូវបានគេរំពឹងថា នឹងត្រូវបានគេមើលឃើញសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសរបស់ លោក Gareth Southgate ក្នុង Euro 2024 ខាងមុខ​ឡើយ។ ជា​មួយ​គ្នា​នេះ សហព័ន្ធបាល់ទាត់ចាម៉ៃកា ​បាន​ទាក់ទងរូប​គេ​ដោយ​​ផ្តល់ជូន​ពី​ការ​ប្តូរសញ្ជាតិ​​ពី​​អង់គ្លេស ទៅលេងឱ្យចាម៉ៃកាវិញ។ នេះជាលើកទី២ ហើយដែលរូប​គេត្រូវបាន​ប្រទេស​ចាម៉ៃកា ទាក់ទងឲ្យចូលរួម​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​របស់​ខ្លួន បន្ទាប់​ពី​លើក​ទី១​កាល​ពី​ឆ្នាំ២០២១។

ច្បាប់របស់ FIFA នឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ ដោយសារតែ Greenwood បានបង្ហាញមុខប្រកួតប្រជែងត្រឹមតែ​១ដងប៉ុណ្ណោះ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិអង់គ្លេស។

Greenwood មាន​កំណើត​នៅ​ទី​ក្រុង Bradford ប្រទេស​អង់គ្លេស ប៉ុន្តែ​គ្រួសារ​របស់​ខ្លួន​មាន​ឈាម​ជ័រ​ជា​ចាម៉ៃកា​៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម