កីឡា
គ្រូដង្កោសែនជ័យប្រាប់ត្រង់ថា ត្រៀមក្បួនបិទខ្សែប្រយុទ្ធ Haber ល្ងាចនេះ
ជំនួបម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ម្ចាស់ផ្ទះអាយអេសអាយ ដង្គោសែនជ័យ ត្រូវបើកទ្វារផ្ទះរបស់ខ្លួន ទទួលស្វាគមន៍ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ក្នុងសប្តាហ៍ទី៤នៃលីគកំពូលកម្ពុជា២០២៣-២៤។
គ្រូជំនួយអាយអេសអាយ ដង្គោសែនជ័យ លោក Jonh Botioba បានប្រាប់ថា កូនក្រុមរបស់លោកត្រៀមខ្លួនបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការទទួលព្រះខ័នរាជស្វាយរៀង។ ល្ងាចនេះគឺមានតែក្បួនការពារ និងបិទឲ្យជាប់ចំពោះខ្សែប្រុយទ្ធមុតស្រួច Haber ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្លិបព្រះខ័នរាជស្វាយរៀង។
លោកបានដាស់ស្មារតីខ្សែការពាររបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់មែនទែនចំពោះកីឡាករកាណាដា Haber ដោយសារមានកម្ពស់ខ្ពស់ដាច់គេ ដូច្នេះច្បាស់ណាស់គឺគ្រោះថ្នាក់ខ្លាំងសម្រាប់បាល់លើ។

«ខ្ញុំទទួលស្គាល់ពីសមត្ថភាពរបស់កីឡាករព្រះខ័នរាជស្វាយរៀង មិនមែនតែកីឡាករ Haber ម្នាក់ទេ ប៉ុន្តែសម្រាប់ខ្ញុំ Haber គឺជាកីឡាករដ៏គ្រោះថ្នាក់មួយរូប។ ខ្ញុំបានត្រៀមខ្លួន និងប្រាប់ឲ្យកូនក្រុមយកចិត្តទុកដាក់ខ្លាំងនៅតំបន់ការពារ។ ខ្ញុំដឹងទុកមុនស្រេចហើយថា នេះជាការប្រកួតដ៏លំបាក តែខ្ញុំសង្ឃឹមថា កូនក្រុមរបស់ខ្ញុំនឹងធ្វើបានល្អ»។ លោក Jonh បាននិយាយ។
ជាមួយគ្នានេះ អ្នកចាំទី ISI ដង្គោសែនជ័យ កីឡាករ ឆេង ចាន់ថា បាននិយាយថា៖«សម្រាប់ខ្ញុំកីឡាករ Haber ជាកីឡាករដ៏គ្រោះថ្នាក់ ប៉ុន្តែលោកគ្រូបានរៀបចំ ប្រព័ន្ធការពាររួចរាល់។ Haber ជាកីឡាករដែលមានកម្ពស់ខ្ពស់ កាយសម្បទាល្អនេះហើយជាផលវិបាករបស់យើង តែយ៉ាងណាក្រុមទាំងមូលនឹងរារាំងពីការរកគ្រាប់បាល់បន្តទៀត»។

៣ប្រកួតកន្លងទៅ ក្រុមដង្កោសែនជ័យ ឈ្នះ១ និងចាញ់២ ក្នុងនោះចាញ់ក្រុមព្រៃវែង ៥-០ និងចាញ់វិសខា ៤-០ ប៉ុន្តែរកបាន៣ពិន្ទុលើក្រុមអង្គរថាយហ្គឺរតាមរយៈជ័យជម្នះ ២-០។
៣ប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះទាំងអស់ក្នុងនោះឈ្នះក្រសួងការពារជាតិ ២-០, ឈ្នះភ្នំពេញក្រោន ២-១ និងឈ្នះ ណាហ្គាវើលដ៍ ១-០។ ៥គ្រាប់របស់ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះរកបានដោយខ្សែប្រយុទ្ធ Haber ទាំងអស់ និងកំពុងក្លាយជា Top Scorer។

ក្រុមទាំងពីរធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៣ ក្នុងជំនួបមិត្តភាព ដោយលទ្ធផលស្មើរគ្នា ២-២។ គិតត្រឹមសប្តាហ៍ទី៣ ក្លិបព្រះខ័នរាជស្វាយរៀង ឈរលេខ២ ក្នុងតារាងពិន្ទុដោយប្រកួត៣ លើរកបាន៩ពិន្ទុ ខណៈ ក្លិបអាយងអេសអាយ ដង្គោសែនជ័យ ឈរលេខ ៨ ដោយមាន៣ពិន្ទុ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


