Connect with us

កីឡា

សហព័ន្ធ​បាល់ទះកម្ពុជាកែទម្រង់៣ចំណុចធ្វើឲ្យជោគជ័យកីឡាស៊ីហ្គេម២លើកជាប់គ្នា

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បានរៀបចំ​សន្និបាត​​​វិសាមញ្ញ​ អាណត្តិ​ទី​៦​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ក្លិប​បាល់ទះ​វិសាខា​ដើម្បី​ជ្រើស​​​តាំង​​គណៈកម្មការប្រតិបត្តិ​​​អាណត្តិ​ថ្មី និង​ដាក់ផែន​ការ​យុទ្ធសាស្ត្រ​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​មហា​សន្និបាត​វិសាមញ្ញ​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្ហាញ​កំណែ​ទម្រង់​​​ដែល​បាន​ផ្តល់​​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ពីរ​លើក​ចុង​ក្រោយ និង​​ការ​ប្រកួត​សំខាន់​ផ្សេង​ៗ​ទៀត។

ឯកឧត្តម​សន្តិបណ្ឌិត​ឧបនាយករដ្ឋ​មន្ត្រី នេត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​​​រម្លឹក​ឲ្យ​មហា​សន្និបាត​​ទាំង​មូល​ដឹង​ថា សហព័ន្ធ​បាន​ធ្វើ​កំណែ​ទម្រង់​ធំ​៣​ដែល​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​កីឡា​ស៊ីហ្គេមពីរ​លើក​ចុង​ក្រោយ។ ទី១ កំណែ​ទម្រង់​ធន់​ធាន​មនុស្ស​ ​មាន​ដូច​ជា ​មន្ត្រី​បច្ចេកទេស អាជ្ញា​កណ្តាល គ្រូ​បង្វឹក និង​កីឡាករ។ ទី​២​ កំណែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ទី​៣​ កំណែ​ទម្រង់​លើ​ហិរញ្ញវត្ថុ។

ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​រៀបចំ​កំណែ​ទម្រង់ ក្នុង​រយៈ​ពេល​ត្រី​មាស​ដំបូង​ ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់ត្រា​ជា​ប្រវត្តិ​សាស្ត្រ​​ថ្មី​​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុង​​ក្រោយ​ដោយ​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ (លើក​ឆ្នាំ​២០២២) បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ថៃ​នៅ​ប្រទេស​វៀតណាម។

បន្ទាប់​មក​សហព័ន្ធ​បាន​ដាក់​​ផែន​ការ​យុទ្ធសាស្ត្រ​ជា​ច្រើន​ទៀត​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​បន្ត​បន្ទាប់​រហូត​ឈាន​ដល់​ការ​បង្កើត​កំណត់​ត្រាជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ទៀតគឺ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ទទួល​បាន​មេដាយ​ប្រាក់​ជា​លើក​ដំបូង។

ជា​បន្ត​ទៅ​ទៀត​នេះ ក្រុម​បាល់ទះ​កម្ពុជា​បាន​បោះ​ជំហាន​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ (Asian Games) វិញ បន្ទាប់​ពី​ខក​ខាន​តាំង​ពី​ឆ្នាំ​១៩៧០ ដូច្នេះ​សម្រាប់​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​​គឺ​ដាក់​ផែន​ការ​ពង្រឹង​ក្រុម​បាល់ទះ​បុរស​កម្ពុជា​​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​ពង្រឹង​អភិវឌ្ឍ​បន្ថែម​លើ​ក្រុម​បាល់ទះ​នារី​កម្ពុជា និង​យុវជន​ថ្នាល​គ្រប់​កម្រិត។

សម្រាប់​អាណត្តិ​ថ្មី​ ឯកឧត្តម​សន្តិបណ្ឌិត​ឧបនាយករដ្ឋ​មន្ត្រី នេត សាវឿន ជា​ប្រធានកិត្តិយស និង​មាន​សមាជិក​កិត្តិយស៥​រូប​ទៀត​មាន​ដូច​ជា លោក គង់ វិបុល, ឧកញ៉ា ឃុន សៀ, ឧកញ៉ា លាង ឃុន, ឧកញ៉ា សុខ ហុង និង​លោក គៀត ច័ន្ទថារិទ្ធ។

ចំពោះគណៈកម្មការ​ប្រតិបត្តិ​ផ្ទាល់​មានឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី  ស សុខា ជា​ប្រធាន និង​លោក ស ថេត ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រម​ទាំង​​​អនុប្រធាន៦​រូប​ ខណៈ​លោក អាំង សិរីពិសិដ្ឋ ក៏​ជា​អនុប្រធាន និង​ជា​អគ្គលេខាធិការ ហើយ​ក៏​មានស​មាជិក​ជា​ច្រើន​រូប​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម