Connect with us

កីឡា

សមាជិកថ្មីរបស់ក្លិបអង្គរស៊ីធីជាបងប្អូនជីដូន Mouzinho របស់វិសាខា

បានផុស

នៅ

ក្រុម​បាល់ទាត់​អង្គរស៊ីធី​​បានសម្រេចចុះកុងត្រានាំយកកីឡាករខ្សែបម្រើវ័យ១៩ឆ្នាំរបស់​ជម្រើស​ជាតិ​ទីម័រខាង​កើត​ ដើម្បីពង្រឹងក្រុម ក្នុងការប្រកួតប្រជែងក្នុងលីគទី២របស់កម្ពុជា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cristevao Fernandes គឺជាកីឡាករទី១ដែលអង្គរស៊ីធី​បាននាំយកមកក្នុងរដូវកាលនេះ។ ក្នុងវ័យត្រឹមតែ​១៩ឆ្នាំ កីឡាកររូបនេះមានបទពិសោធច្រើនជាមួយ​ក្រុមជម្រើសជាតិទីម័រខាង​កើត​ ដោយធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិ​ចាប់​ពី​កម្រិត​អាយុក្រោម១៩ឆ្នាំ ២៣ឆ្នាំ និង​ឈុត​ធំ។

មុនពេលផ្ទេរមក​កាន់​ក្រុម​​​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​រាប់ Cristevao Fernandes ជាកីឡាកររបស់ក្លិប​ SLB Laulara ដែល​រូប​គេ​ជាបងប្អូនជីដូនមួយរបស់កីឡាករវិសាខា​ Mouzinho ជា​កីឡាករ​ទីម័រ​ខាង​កើត​​ដំបូងគេ​មក​លេង​នៅ​ទឹក​ដី​កម្ពុជា។

ក្រុម​អង្គរស៊ីធី​​ដែល​ដឹកនាំដោយលោក Charlie Pomroy ​ជា​គ្រូកម្រិត UEFA A License និង AFC A License បានដឹងច្បាស់ពីគុណភាពរបស់ខ្សែបម្រើកណ្ដាលរូបនេះ និង​​ការនាំយកកីឡាករវ័យក្មេងរូបនេះក៏ជាផ្តល់ឱកាស ឲ្យរូបគេបានបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងលីគទី២។

លោក Charlie Pomroy បានបញ្ជាក់ថា លោក​មិន​​ត្រឹម​តែ​រំពឹង​ទុក Cristevao ឲ្យជួយក្រុមក្នុងរយៈពេលវែងប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​លោកចង់ឃើញកីឡាករ​រូប​នេះ​អភិវឌ្ឍ​ខ្លួន​រហូត​ឈាន​ទៅ​លេង​​នៅ​​ក្លិបលីគកំពូល ព្រោះនេះ​ជាគោលការណ៍របស់ក្លិប​នៅ​ខេត្ត​សៀមរាប​ដែលផ្តោតសំខាន់លើការអភិវឌ្ឍ​យុវជន​នៅកម្ពុជា។

នេះក៏ជាបទពិសោធថ្មីមួយទៀតសម្រាប់កីឡាករ Cristevao Fernandes ដែលចូលរួមជាមួយក្លិបអង្គរស៊ីធី និង​សង្ឃឹមថា រូបគេ​ធ្វើបានល្អក្នុងការប្រកួត ហើយឱកាសបានផ្ទេរទៅកាន់ក្លិបនៅលីគកំពូលកម្ពជានា​ពេល​អនាគត។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុម​អង្គរស៊ីធី នឹង​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់ឡាយហ្វខេត្តព្រះស៊ីហនុ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម