កីឡា
មន្ត្រីរបស់FIFAជាប់ឆ្នោតជាប្រធានបាល់ទាត់ម៉ាលី ទោះកំពុងនៅក្នុងពន្ធនាគារ
សមាជិកក្រុមប្រឹក្សានៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Mamoutou Touré ត្រូវបានបោះឆ្នោតជ្រើសរើសឡើងវិញដោយមិនមានការជំទាស់ដើម្បីក្លាយជាប្រធានសហព័ន្ធបាល់ទាត់ប្រទេសម៉ាលី (Femafoot) ទោះបីជាត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទកេងបន្លំមូលនិធិសាធារណៈក៏ដោយ បន្ទាប់ពីបេក្ខជន ៣នាក់ផ្សេងទៀតត្រូវបានចាត់ទុកថាមិនមានសិទ្ធិឈរឈ្មោះ។

លោក Touré ស្ថិតនៅក្នុងការឃុំខ្លួនកំពុងរង់ចាំការកាត់ទោស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើទ្រព្យសម្បត្តិរដ្ឋសាធារណៈ និងការក្លែងបន្លំរវាងឆ្នាំ២០១៣ និង២០១៩ ក្នុងអំឡុងពេលលោកជានាយកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៅក្នុងរដ្ឋសភាម៉ាលី។
លោក និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ថាបានកេងបន្លំប្រាក់ចំនួន ២៨លានដុល្លារនៅក្នុងមូលនិធិរដ្ឋ។ ទោះបីករណីនេះកំពុងបន្តក៏ដោយ លោក Touré គឺជាបេក្ខជនតែម្នាក់គត់ក្នុងចំណោមបេក្ខជនទាំង ៤ដែលបានជាប់ឆ្នោត។

លោក Touré ធ្លាប់កាន់តួនាទីជាប្រធានសហព័ន្ធបាល់ទាត់ម៉ាលីក្នុងឆ្នាំ២០១៩ ហើយអាណត្តិថ្មីរបស់លោកមានរយៈពេល ៤ឆ្នាំរហូតដល់ឆ្នាំ២០២៧។
រដ្ឋមន្ត្រីកីឡារបស់ប្រទេសម៉ាលី លោក Abdoul Kassim Ibrahim Fomba បានសរសេរទៅកាន់អគ្គលេខាធិការ FIFA លោក Fatma Samoura នៃប្រទេសសេណេហ្គាល់ ដែលចាកចេញកាលពីដើមខែនេះ ដោយសម្តែងការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោត។

អ្នកសង្កេតការណ៍មកពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) និង FIFA បានចូលរួមមហាសន្និបាតវិសាមញ្ញដើម្បីត្រួតពិនិត្យការបោះឆ្នោត។ លោក Touré ក៏ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ CAF និងក្រុមប្រឹក្សា FIFA ផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


