កីឡា
កំពូលអ្នកប្រដាល់ជើងខ្លាំងជាតិ និងអន្តរជាតិជាច្រើនគូនឹងមកអង្រួនសង្វៀនប្រដាល់ Krud គុនខ្មែរក្នុងពេលឆាប់ៗនេះ
មហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់គុនខ្មែរ លើសង្វៀនប្រដាល់ Krud គុនខ្មែរ នឹងពាំនាំកំពូលកីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា ប្រកួតជាមួយកំពូលកីឡាករប្រដាល់ជើងខ្លាំងមកពីជប៉ុន អ៊ីរ៉ង អាហ្វ្រិកខាងត្បូង ថៃ ឡាវ ដើម្បីដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

លោកអ្នកនឹងបានឃើញសង្គ្រាមប្តូរកណ្តាប់ដៃ ជាមួយស្នៀតផ្តួលគូប្រកួត ដោយប្រើក្បាច់មរតកគុនខ្មែរ កែងឆេះ កាប់ចាន ជង្គង់ហោះ នាគវាត់កន្ទុយ ដែលកាន់តែផ្តល់នូវភាពសប្បាយរីករាយ អង្រួនអារម្មណ៍អ្នកស្នេហាវិស័យគុនខ្មែរឲ្យពុះកញ្ជ្រោល ស្រែកហ៊ោកញ្ជ្រៀវ ជាមួយការប្រកួតដ៏ញាក់សាច់។
កំពូលមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មិនធ្លាប់មានលើលោក នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់រហូតដល់ ៦ ខ្សែផងដែរដោយចម្រាញ់សុទ្ធសឹងគូខ្លាំងៗដូចជា៖
- ១. អេអាំម៉ារិន ភូថង Vs ម៉ូតូគី សាមីមួយថៃ
- ២. អ៊ុង វីរៈ Vs អេវីមេបូឌី
- ៣. មឿន សុខហ៊ុច Vs រ៉ូដ ភួង
- ៤. ឃឹម ឌីម៉ា Vs ផេកចំប៉ា
កាន់តែកក្រើក កាន់តែជក់ចិត្ត ដិតអារម្មណ៍ ជាមួយគូដណ្តើមខ្សែក្រវាត់ និងការពារខ្សែក្រវាត់ដូចជា៖
- ៥. ឡុង បេងលឿន Vs ម៉ឺន មេឃា
- ៦. លន បញ្ញា Vs អេនសេដូ ហ្គូមបា
- ៧. ធន់ រិទ្ធី Vs សាមី បានចាមេក
- ៨. ព្រំ សំណាង Vs ដាបម៉ូន
- ៩. ឃឹម បូរ៉ា Vs ពេជ្រ សម្បត្តិ
តើកំពូលអ្នកប្រយុទ្ធគុនខ្មែររូបណាខ្លះ នឹងក្លាយជា Hero គុនខ្មែរ ដែលមានសមត្ថភាពរក្សា និងដណ្តើមខ្សែក្រវាត់ដ៏អស្ចារ្យ?

មហាព្រឹត្តិការណ៍ប្រដាល់ Krud គុនខ្មែរនាំមកជូនលោកអ្នកជាពិសេស និងផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីរសជាតិ ។
ត្រៀមខ្លួនចូលរួមឲ្យបានច្រើនកុះករ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីតាំងផ្សាររុងរឿង ៦ A ក្នុងតំបន់ OCIC ជ្រោយចង្វា ដើម្បីគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែអស្ចារ្យ និងល្បីល្បាញនៅលើឆាកអន្តរជាតិ។
លោកអ្នកអាចទិញសំបុត្រ Online បានតាមរយៈ៖
១.App: https://wonderpass.asia/event/krud_kun_khmer
២. Website: https://live.wonderpass.asia
៣.Telegram: https://t.me/krudkunkhmertickets
ឬលោកអ្នកអាចទិញសំបុត្រនៅតាមទីតាំងខាងក្រោម៖
១. Vattanac Brewery Hub នៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ទី១
២. ទីតាំងសួន Vattanac Capital Lifestyle Park ជាន់ក្រោមដី B1 (Reception Desk) ទល់មុខហាងកាហ្វេ Arabica
៣. ហាងលក់ភេសជ្ជៈ ម៉ូនីន៖ ផ្ទះលេខ៦០ បរិវេណសួនឩស្សាហកម្មវឌ្ឍនៈ១ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផែនទី: https://maps.app.goo.gl/r31atMLXhgaq2Xdy7
៤. ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅបណ្តោយផ្លូវព្រះមុនីវង្ស
៥. TG DISTRIBUTION CO., LTD. ដីឡូតិ៍លេខ១២៣ ផ្លូវជាតិលេខ៦A ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ 012 338 533 / 098 887 580
៧. ហាងលក់ភេសជ្ជៈ វណ្ណី ផ្ទះលេខ១០៨ ផ្លូវ១៣ សង្កាត់ផ្សារកណ្តាល ១ ដូនពេញ លេខទូរស័ព្ទ៖ 016 558 505

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


