កីឡា
កីឡាករលើកទម្ងន់អ៊ីរ៉ង់ម្នាក់ជាប់បំរាមមួយជីវិត ក្រោយចាប់ដៃកីឡាករអ៊ីស្រាអែល
សហព័ន្ធកីឡាលើកទម្ងន់អ៉ីរ៉ង់បានដាក់បំរាមលើកីឡាករ Mostafa Rajaei អស់មួយជីវិត បន្ទាប់ពីរូបគេបានចាប់ដៃជាមួយកីឡាករជនជាតិអ៉ីស្រាអែលក្នុងព្រឹត្តិការណ៍ប្រកួតទម្ងន់ជើងឯកពិភពលោក (Masters Championships) នៅទីក្រុង Krakόw ប្រទេសប៉ូឡូញ។
កីឡាករ Rajaei បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយឈរនៅលើវេទិកាបំពាក់មេដាយដោយមានទង់ជាតិអ៉ីរ៉ង់រុំជុំវិញខ្លួន ប៉ុន្តែរូបគេបានស្វាគមន៍កីឡាករ Maksim Svirsky របស់អ៉ីស្រាអែល ដែលទទួលបានចំណាត់ថ្នាក់លេខ៣។

អ្នកទាំងពីរត្រូវបានគេថតរូបពីការចាប់ដៃគ្នា និយាយគ្នាទៅវិញទៅមក ដែលបានទាញកំហឹងយ៉ាងឆាប់រហ័សពីសហព័ន្ធកីឡាលើកទម្ងន់អ៉ីរ៉ង់ និងរដ្ឋាភិបាលរបស់ប្រទេស ដែលហាមពលរដ្ឋខ្លួនពីការប្រកួតប្រជែងដោយផ្ទាល់ជាមួយអ៉ីស្រាអែល។
សហព័ន្ធកីឡាលើកទម្ងន់អ៉ីរ៉ង់ បានពណ៌នាសកម្មភាពរបស់ Rajaei ថា ជាការបំពានដែលមិនអាចអត់ទោសបាន។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាលើកទម្ងន់អ៉ីរ៉ង់បានសរសេរថា ៖«មុខតំណែងរបស់សហព័ន្ធគឺស្របទៅនឹងមុខតំណែងនៃការបង្កើតដ៏បរិសុទ្ធនៃសាធារណរដ្ឋអ៉ិស្លាមអ៉ីរ៉ង់» និងបានបញ្ជាក់ថា Rajaei ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុង “កន្លែងកីឡាទាំងអស់” ពេញមួយជីវិត។
លោក Hamid Salehinia ជាអ្នកដឹកនាំគណៈប្រតិភូនៅប្រទេសប៉ូឡូញ ក៏ត្រូវបានសហព័ន្ធបណ្តេញចេញផងដែរ ដែលបានបញ្ជាក់ថា គណៈកម្មការមួយដែលត្រូវបានបង្កើតឡើងដើម្បីតំណាងឱ្យអ្នកលើកទម្ងន់ជើងចាស់ត្រូវបានរំលាយផងដែរ។

អ៉ីរ៉ង់ មិនទទួលស្គាល់ អ៉ីស្រាអែល ជាប្រទេសមួយឡើយ ហើយតែងតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាប្រចាំ ខណៈអត្តពលិកអ៉ីរ៉ង់ត្រូវបានរដ្ឋាភិបាលហាមប្រាមយូរមកហើយមិនឱ្យប្រកួតជាមួយអ៉ីស្រាអែល។
សហព័ន្ធយូដូអន្តរជាតិ បានព្យួរប្រទេសអ៉ីរ៉ង់ ពីការប្រកួតរយៈពេល៤ឆ្នាំ ក្នុងឆ្នាំ២០២១ បន្ទាប់ពីមានការលេចចេញថាមានកីឡាករមួយរូប ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩ ដើម្បីជៀសវាងការប្រឈមមុខនឹងគូប្រជែងពីអ៉ីស្រាអែល៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


