កីឡា
Sancho ឆ្លើយតបទៅគ្រូ Erik ten Hag ពាក់ព័ន្ធនឹងទម្រង់ធ្លាក់ចុះ
លោកគ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag បានលើកឡើងពីទម្រង់លេងធ្លាក់ចុះរបស់កីឡាករកីឡាករ Jadon Sancho ដែលធ្វើឲ្យកីឡាកររូបនេះមិនមានឈ្មោះក្នុងបញ្ជីលេងជាមួយ Arsenal កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Erik ten Hag បាននិយាយថា៖«កីឡាករ Jadon Sancho គឺមិនត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករ ក្រោយការពីធ្វើមិនបានល្អពេលហ្វឹកហាត់។ អ្នកត្រូវតែឈានដល់កម្រិតមួយដែលល្អ ដើម្បីបានបង្ហាញខ្លួនឲ្យក្លិប Manchester United នឹងត្រូវបានធ្វើការជ្រើសរើសឲ្យជាប់ឈ្មោះក្នុងបញ្ជីកីឡាករ»។
បន្ទាប់ពីការនិយាយបែបនេះពីលោក Erik ten Hag កីឡាករ Jadon Sancho បានឆ្លើយតបថា៖«សូមកុំជឿអ្វីគ្រប់យ៉ាងដែលអ្នកបានអាន។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សនិយាយអ្វីដែលមិនពិតទាំងស្រុងនោះទេ។ ខ្ញុំធ្វើបានយ៉ាងល្អក្នុងការហ្វឹកហាត់ក្នុងសប្តាហ៍នេះ។ ខ្ញុំជឿថា មានហេតុផលផ្សេងទៀតសម្រាប់រឿងនេះដែលខ្ញុំមិនចូលជាមួយក្រុមទេ។ គេមើលរំលងខ្ញុំជាយូរណាស់មកហើយ។ វាជារឿងមិនយុត្តិធម៌ទេ»។

ទោះបីមិនជាប់ឈ្មោះក្នុងបញ្ជី ប៉ុន្តែកីឡាករ Sancho នឹងបន្តតស៊ូដើម្បីដណ្តើមយកកន្លែងក៏ដូចជាកៅអីរបស់ខ្លួននៅក្លឹប Manchester United មកវិញ។
Sancho បានបន្ថែមថា ៖«អ្វីដែលខ្ញុំចង់ធ្វើគឺលេងបាល់ទាត់ដោយស្នាមញញឹម។ ខ្ញុំគោរពរាល់ការសម្រេចចិត្តដែលធ្វើឡើងដោយបុគ្គលិកគ្រូបង្វឹក។ ខ្ញុំលេងជាមួយកីឡាករដ៏អស្ចារ្យ និងអរគុណដែលធ្វើដូច្នេះ។ ខ្ញុំដឹងថា ជារៀងរាល់សប្តាហ៍គឺជាបញ្ហាប្រឈម»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


