កីឡា
សៀង ចន្ធា ប្រាប់ថា នឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រនៅក្រុមជម្រើសជាតិ
កីឡាករបាល់ទាត់ សៀង ចន្ធា រំពឹងបង្ហាញអ្វីពិសេសប្លែកនៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីរូបគេបានផ្លាស់ទៅក្លិប Al Shahaniya FC នៃលីគទី២របស់ប្រទេសកាតាររយៈពេលជាងមួយខែកន្លងទៅ។
សៀង ចន្ធា បានវិលត្រឡប់មកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និងជាមួយ ម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ក្នុងថ្ងៃ FIFA Days។ សម្រាប់ការចូលរួមជាមួយក្រុមជម្រើសជាតិនេះ រូបគេសង្ឃឹមមានអ្វីថ្មីសម្រាប់អ្នកគាំទ្រ។

សៀង ចន្ធា បាននិយាយថា ៖«ខ្ញុំសប្បាយរីករាយដែលមានឱកាសបានទៅលេងលីគទី២របស់ប្រទេសកាតារដើម្បីបង្កើនបទពិសោធថ្មី។ នៅទីនោះមានការប្រកួតប្រជែងខ្លាំង ហើយខ្ញុំទទួលបានឱកាសលេង និងអាចរកបានគ្រាប់បាល់»។
«ខ្ញុំរីករាយដែលវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាជាថ្មី។ ខ្ញុំគិតថា នឹងមានអ្វីពិសេសថ្មីដែលអ្នកគាំទ្រយើងចង់បាន។ ជាពិសេសខ្ញុំចង់បង្ហាញអ្វីដែលខ្ញុំទទួលបានពីការហ្វឹកហាត់នៅប្រទេសកាតារ។ ខ្ញុំគិតថា នឹងមានអ្វីថ្មីនៅក្នុងក្រុមជម្រើសជាតិ ពីព្រោះខ្ញុំបានជួប និងអនុវត្តនូវអ្វីដែលថ្មីច្រើន។ ទាំងនោះជាកត្តាល្អសម្រាប់ខ្ញុំចូលរួមនឹងជម្រើសជាតិ»។ សៀង ចន្ធា បានរៀបរាប់។

នៅពេលសួរថា តើអ្វីជាលក្ខណៈពិសេសដែល សៀង ចន្ធា ជួបផ្ទាល់នៅប្រទេសកាតារ? កីឡាករបានឆ្លើយថា ៖«ទី១គឺការហ្វឹកហាត់ខ្លាំង ហើយការហ្វឹកហាត់នៅ Gym ក៏ខុសប្លែកពីកម្ពុជាដែរ។ នៅកាតារមានការប្រកួតប្រជែងខ្លាំង ពីព្រោះកីឡាករម្នាក់ៗចង់បង្ហាញខ្លួនជម្រើស១១នាក់ដំបូង។ ក្នុងនាមជាកីឡាករបរទេស យើងនឹងមិនមានឱកាសលេងច្រើនទេ ប្រសិនបើកម្រិតសមត្ថភាពរបស់យើងទាប ឬប្រហាក់ប្រហែលកីឡាករក្នុងស្រុក ដូច្នេះគ្មានអ្វីផ្សេងក្រៅតែពីការខិតខំហ្វឹកហាត់ខ្លាំង»។
សៀង ចន្ធា បានបន្ថែមថា ក្រុមការងារ និងកីឡាករនៅក្លិប Al Shahaniya FC មានការគោរពវិន័យបានល្អ។ កីឡាករទៅកន្លែងហ្វឹកហាត់មុនមួយម៉ោងដោយមានទាំងបំពេញឯកសារដើម្បីបញ្ជាក់ពីការទៅដល់កន្លែងហ្វឹកហាត់។

សៀង ចន្ធា ដែលបានផ្លាស់ទៅក្លិប Al Shahaniya FC ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំបានចូលរួមបោះជំរំហ្វឹកហាត់នៅក្រៅប្រទេស។ រូបគេតែងតែបានបង្ហាញខ្លួននៅលើទីលានក្នុងការប្រកួតមិត្តភាព និងជាពិសេសការប្រកួតផ្លូវការកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ រូបគេរកបាន១គ្រាប់ក្នុងពានរង្វាន់ Qatar FA Cup ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?