កីឡា
កីឡាករ បញ្ញា ចេឡា ចេញពីមន្ទីរពេទ្យ ក្រោយការឧបត្ថម្ភព្យាបាលពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ
កីឡាករប្រដាល់ បញ្ញា ចេឡា ត្រូវបានក្រុមគ្រូពេទ្យឲ្យចេញពីមន្ទីរពេទ្យដើម្បីវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីទទួលបានការឧបត្ថម្ភទាំងស្រុងលើការព្យាបាលពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។

តាមរយៈលោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់នៅទូរទស្សន៍បាយ័នបានឲ្យដឹងថា ៖«ចូលរួមផ្តល់ក្តីរំភើប និងសប្បាយស្វាគមន៍ការរស់រៀនមានជីវិតទី២របស់កីឡាករ បញ្ញា ចេឡា។ គ្រប់យ៉ាងជាការរ៉ាប់រងរបស់លោកជំទាវអគ្គនាយិការ ហ៊ុន ម៉ាណា ឯកឧត្តម ឌី វិជ្ជា (ទេវតាមនុស្សធម៌) លើការទទួលខុសត្រូវរាល់ការចំណាយព្យាបាល។ ក៏សូមអរគុណដល់លោកវេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន វិជ្ជ.ជឹម ផល្លា (ប្រចាំការសង្គ្រោះ) និងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ មន្ទីរពេទ្យរុស្ស៊ី ដែលប្រឹងប្រែងជួយសង្គ្រោះអាយុជីវិតកីឡាករ បញ្ញា ចេឡា បានជោគជ័យ»។
លោកបានបញ្ជាក់ថា ថ្ងៃនេះ កីឡាករ ចេឡា ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីពេទ្យដើម្បីទៅសម្រាកព្យាបាលនៅផ្ទះវិញហើយ។
កីឡាករ បញ្ញា ចេឡា បានរបួសកក់ឈាមក្នុងខួរក្បាលដែលត្រូវបានសង្គោះបន្ទាន់ និងធ្វើការវះកាត់ បន្ទាប់ពីរូបគេបានឡើងប្រកួតវាយបុកខ្លាំងជាមួយកីឡាករ ខេមរា កាលពីខែសីហា ឆ្នាំ២០២៣៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


