កីឡា
ឪពុកម្តាយ សៀង ចន្ធា ព្រួយបារម្ភពីកូនពេលទៅលេងនៅកាតារពីដំបូង
ឪពុកម្តាយរបស់កីឡាករ សៀង ចន្ធា បានបង្ហាញការព្រួយបារម្ភពីកូននៅពេលចេញទៅលេងនៅក្លិប Al Shahaniya FC ក្នុងប្រទេសកាតារកាលពីដំបូងដែលនៅទីនោះមានការប្រកួតប្រជែងខ្លាំង។

នៅពេលជូនដំណើរកូនវិលត្រឡប់ទៅប្រទេសកាតារវិញកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឿ សៀង និងអ្នកស្រី ហេង សុខា ដែលជាអ្នកមានគុណរបស់ សៀង ចន្ធា បានប្រាប់ថា ពីដំបូង ពួកគាត់មានការព្រួយបារម្ភច្រើនពីកូន ដោយសារនៅក្លិបថ្មីមានតែម្នាក់ឯងពីកម្ពុជា។ របៀបនៃការរស់នៅក៏ថ្មី និងការប្រកួតប្រជែងក៏ខ្លាំងជាងនៅកម្ពុជា។ ជាពិសេសកន្លងមក ឃើញកីឡាករកម្ពុជាមួយចំនួនចេញទៅលេងនៅក្រៅប្រទេសមិនសូវទទួលបានលទ្ធផលល្អ ដូច្នេះពួកគាត់បារម្ភខ្លាចកូនមិនទទួលបានជោគជ័យដែរ។ ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ពួកគាត់អស់ក្តីបារម្ភ និងសប្បាយរីករាយចំពោះអាជីពបាល់ទាត់របស់កូននៅប្រទេសកាតារ។
អ្នកស្រី ហេង សុខា បានរៀបរាប់ថា ៖«ខ្ញុំមានអារម្មណ៍អរពេលដែលកូនបានទៅលេងនៅប្រទេសកាតារ។ មេក្លិបបានផ្តល់ឱកាសឲ្យ ចន្ធា អីចឹងខ្ញុំពិតជាសប្បាយចិត្ត តែពីដំបូងខ្ញុំព្រួយបារម្ភច្រើន ជាពិសេសនៅពេលកូនប្រាប់ថា ស្រកអស់៥គីឡូ។ ខ្ញុំអាណិតកូន ឡើងស្រក់ទឹកភ្នែក ដោយសារអត់ទាន់ទម្លាប់ការរស់នៅ ការហ្វឹកហាត់ ម្ហូបអាហារ តែកូនអាចទ្រាំទ្របាន»។

«ខ្ញុំឧស្សាហ៍ខលសួរកូន។ ក្រោយមកទើបគេប្រាប់ថា ល្អប្រសើរហើយ ខ្ញុំមានតែជំរុញកូនឲ្យប្រឹងប្រែង និងជូនពរកូនឲ្យទទួលបានជោគជ័យបន្តទៀត។ អរគុណប្រធានក្លិបដែលបានចាត់ចែងឲ្យកូនខ្ញុំបានទៅលេងនៅកាតារ»។
ចំណែក លោក ឈឿ សៀង ក៏មានអារម្មណ៍ព្រួយបារម្ភមិនខុសពីភរិយារបស់លោកប៉ុន្មានឡើយ។ លោកមានប្រសាសន៍ថា ៖«ពីដំបូងបារម្ភដែរ ដោយសារស្រកអស់ច្រើនគីឡូ តែធ្វើមិចបើខាងគេតម្រូវឲ្យខំប្រឹង គេងក៏មិនសូវបាន ខុសម៉ោងគ្នា ហើយអាហារមិនសូវទម្លាប់។ តែក្រោយមកខាងគេចាត់ចែងឲ្យបានល្អ ញាំអាហារបានច្រើនវិញ ខ្ញុំក៏សប្បាយរីករាយឡើងវិញ»។

សៀង ចន្ធា បានមកប្រទេសកំណើតដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង និង ម៉ាកាវ នៅក្នុងខែកញ្ញានេះ បន្ទាប់ពីរូបគេបានផ្លាស់ទៅលេងនៅក្លិប Al Shahaniya លីគទី២របស់កាតារ កាលពីខែកក្កដា ឆ្នាំ២០២៣។
ការបង្ហាញខ្លួនជាថ្មីឲ្យក្រុមជម្រើសជាតិកម្ពុជា សៀង ចន្ធា ត្រូវបានអ្នកគាំទ្រមើលឃើញពីកម្រិតគុណភាព និងកម្លាំងស៊ុហ្វខ្លាំងជាងមុន ហើយរូបគេស៊ុតបាន២គ្រាប់នៅពេលកម្ពុជាឈ្នះ ម៉ាកាវ ដោយលទ្ធផល ៤-០ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ រូបគេក៏បានលេងជម្រើស១១នាក់ដំបូងពេលស្មើជាមួយ ហុងកុង នៅថ្ងៃទី៧ ខែកញ្ញា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង