កីឡា
លោក Rubiales ត្រូវតុលាការចោទពីបទរំលោភផ្លូវភេទពាក់ព័ន្ធការថើបកីឡាការិនីJennifer
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងត្រូវផ្តល់សក្ខីកម្មនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុង Madrid នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ពីបទចោទប្រកាន់រំលោភផ្លូវភេទ និងការបង្ខិតបង្ខំពាក់ព័ន្ធនឹងករណីថើបមាត់កីឡាការិនីបាល់ទាត់ Jennifer Hermoso ដោយគ្មានការយល់ព្រមពីភាគីខាងស្រី ក្នុងពេលទទួលពានរង្វាន់ FIFA Women’s World Cup។

លោក Rubiales បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា បន្ទាប់ពីទទួលរងសម្ពាធយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងទៅនេះ និងរងការរិះគន់យ៉ាងចាស់ដៃចំពោះការប្រព្រឹត្តរបស់លោកក្នុងពិធីបំពាក់មេដាយ បន្ទាប់ពីអេស្ប៉ាញបានឈ្នះក្រុមអង់គ្លេសដើម្បីលើកពាន Women’s World Cup ជាលើកដំបូងកាលពីថ្ងៃទី២០ ខែសីហា។
កីឡាការិនី Hermoso កាលពីសប្តាហ៍មុនបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) Rubiales ដែលបានលាលែងពីតួនាទីជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ផងដែរ។
ចៅក្រម Francisco de Jorge របស់តុលាការជាតិបានទទួលយកពាក្យបណ្តឹងរបស់ Hermoso កាលពីម្សិលមិញ ហើយលោក Rubiales ត្រូវបានកោះហៅដោយចៅក្រមតុលាការជាន់ខ្ពស់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងការបង្ខិតបង្ខំកាលពីថ្ងៃសុក្រ។

យោងតាមច្បាប់ស្តីពីការយល់ព្រមផ្លូវភេទដែលបានអនុម័តក្នុងប្រទេសអេស្ប៉ាញកាលពីឆ្នាំមុន លោក Rubiales អាចប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគារពី១ទៅ៤ឆ្នាំ ប្រសិនបើរកឃើញមានពិរុទ្ធ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


