កីឡា
រកឃើញ៧ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធ៍សាត់ បានក្លាយជាក្រុមទី៧ ដណ្ដើមកៅអីឡើងវគ្គបន្ត ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៥-១ ក្នុងជំនួបបញ្ចប់ពូល C កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ជ័យជម្នះនេះ នាំឲ្យក្រុមឈើតុំ-ខេត្តពោធ៍សាត់ ឡើងទៅឈរលេខ២ ក្នុងពូល C ដោយមាន ១៥ពិន្ទុ ស្មើក្រុមកំពូលតារាងខេត្ដបន្ទាយមានជ័យ។ ក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ស្របពេលក្រុមយុវជនខេត្តបាត់ដំបង ដែលរកបាន ១៤ពិន្ទុ បានត្រឹមសោកស្ដាយ ដោយធ្លាក់មកឈរលេខ៣ វិញ ពុំអាចឡើងវគ្គបន្ដនោះឡើយ។
ដោយឡែកការប្រកួត ២គូទៀតពីម្សិលមិញនេះ ក្រុមខេត្តស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តកណ្ដាល ៨-២ ដើម្បីឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូល B។ រីឯក្រុមកំពូលតារាងពូល D គឺក្រុមបាល់ទាត់សន្ដិភាព-ខេត្តកំពង់ធំ បានយកឈ្នះក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តមណ្ឌលគិរី ដោយលទ្ធផល ៤-០ មុនបន្ដដំណើរទៅវគ្គបន្ដ។

គិតត្រឹមពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ចំនួន ៧ក្រុមហើយ រួមមាន៖
ពូល A៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ
ពូល B៖ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
ពូល C៖ ខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដពោធិ៍សាត់
ពូល D ៖ ក្រុមសន្ដិភាព-ខេត្តកំពង់ធំ ខណៈរង់ចាំក្រុមសៀមរាប ជាមួយរតនគីរី

ខេត្តសៀមរាប ត្រូវរង់ចាំការប្រកួតរបស់រតនគិរី ទល់នឹងខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ខណៈបើរតនគិរី ឈ្នះ ឬស្មើ នោះសៀមរាប នឹងធ្លាក់ត្រឹមនេះ ប៉ុន្តែបើរតនគិរី ចាញ់ សៀមរាប នឹងបានឡើងទៅវគ្គបន្តវិញជំនួសវិញ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន