កីឡា
IOC ការពារការចូលរួមរបស់អត្តពលិកអ៊ីស្រាអែលក្នុងកីឡាអូឡាំពិក២០២៤
ជម្លោះប្រដាប់អាវុធកំពុងបន្តរវាងប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន បានប៉ះពាល់ដល់ពិភពកីឡា។ ភ័ស្តុតាងជាក់ស្តែងគឺការផ្លាស់ទីតាំងទីក្រុង Maccabi Tel Aviv ក្នុងការប្រកួតបាល់បោះ Euro League និងការដកក្រុមអ៉ីស្រាអែលចំនួន៣ (Bnei Herzliya, Ironi Ness Ziona និង Hapoel Galil Elyon) ពីការប្រកួត FIBA Champions League។

ហឹង្សាកើនឡើង ដែលជាការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកជាប្រចាំ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមហាម៉ាស់បានធ្វើសកម្មភាពវាយប្រហារលើទឹកដីអ៉ីស្រាអែល បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់រយនាក់។
ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ជិតមកដល់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងទាំងផ្នែកកីឡា និងសន្តិសុខ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយពីអ្នកនាំពាក្យដោយធានាថា IOC នឹងមិនចូលរួមក្នុងអាកប្បកិរិយារើសអើងណាមួយប្រឆាំងនឹងអត្តពលិកអ៉ីស្រាអែលឡើយ។
លើសពីនេះ អ្នកនាំពាក្យបាននិយាយថា ៖«IOC ប្តេជ្ញាចំពោះការទទួលខុសត្រូវរៀងៗខ្លួន ហើយអត្តពលិកមិនមែនជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពរបស់រដ្ឋាភិបាលរបស់ពួកគេបានឡើយ។ បើមិនដូច្នេះទេ វិធានការរហ័សនឹងត្រូវធ្វើឡើង ដូចករណីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០»។

កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារវិបត្តិកូវីដ-១៩ កីឡាករ Judoka របស់ប្រទេសអាល់ហ្សេរី Fethi Nourine បានដកខ្លួនចេញ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាជាមួយអត្តពលិកអ៊ីស្រាអែល Tohar Butbul ដែលជាលទ្ធផល IOC បានដាក់ពិន័យព្យួររយៈពេល ១០ឆ្នាំលើអត្តពលិក និងគ្រូបង្វឹករបស់គេ។
ចំពោះសន្តិសុខគឺមានតម្លៃរម្លឹកឡើងវិញនូវឧបទ្ទវហេតុដ៏សោកនាដកម្មបំផុតមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧២ នៅពេលប្រកួតនៅទីក្រុង Munich ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់សមាជិកគណៈប្រតិភូអ៉ីស្រាអែល១១នាក់ជាចំណាប់ខ្មាំងនៅក្នុងភូមិអូឡាំពិក។ ពួកគេបានអះអាងថា ជាផ្នែកមួយនៃចលនា Black September និងទាមទារឱ្យមានការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់អ៉ីស្រាអែល។ ឧបទ្ទវហេតុនេះបានបញ្ចប់ដោយអន្តរាគមន៍របស់ប៉ូលីសដែលមិនអាចទប់ស្កាត់ការស្លាប់របស់ចំណាប់ខ្មាំងទាំងអស់ មន្ត្រីប៉ូលីសម្នាក់ និងអ្នកវាយប្រហារ ៨នាក់ក្នុងចំណោមអ្នកវាយប្រហារ។
ក្នុងបរិបទនេះ បារាំងបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃការប្រកាសអាសន្នប្រឆាំងអំពើភេរវកម្ម។ គណៈកម្មាធិការរៀបចំ អូឡាំពិក ក្រុងប៉ារីសឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ Toni Estanguet បានសង្កត់ធ្ងន់ថា សន្តិសុខគឺជាផ្នែកសំខាន់មួយនៃគម្រោងតាំងពីដំបូងមក។ នៅពេលគម្រោងនេះត្រូវបានចាប់ផ្តើម បារាំងត្រូវបានកំណត់គោលដៅក្នុងការវាយប្រហាររួចហើយ។

អាជ្ញាធរ និងគណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានធានាថា សន្តិសុខគឺជាអាទិភាពចម្បងសម្រាប់ភាពជោគជ័យនៃហ្គេម៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច