កីឡា
ក្រុមខ្លាំង៣ មិនទាន់ចាញ់ក្នុងពានសម្ដេចក្រឡាហោមត្រូវប្រកួតថ្ងៃនេះ
ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង បានឈានដល់វគ្គ១៦ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន៤គូ ត្រូវប្រកួតប្រជែងដើម្បីបានឡើងទៅវគ្គ៨ក្រុមចុងក្រោយសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតនៅវគ្គ១៦នៅក្រុមចុងក្រោយ នៅថ្ងៃនេះគឺសុទ្ធតែគូជក់ចិត្ត ជាពិសេសក្រុមខ្លាំង៣ ដែលមិនស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកន្លងមកគឺក្លិបស្នងការនគរបាលខេត្តកណ្ដាល ក្លិបបញ្ជាការដ្ឋានអង្គរក្ស B និង ក្លិបរដ្ឋបាលរាជធានីភ្នំពេញ។
នៅវេលាម៉ោង១២ថ្ងៃត្រង់ ស្នងការនគរបាលខេត្តកណ្ដាលត្រូវជួបស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ស្នងការនគរបាលខេត្តកណ្ដាលគឺជាក្រុមខ្លាំងប្រចាំពូល A ដោយឈរលេខ១ក្នុងពូល ប្រកួត៣លើកឈ្នះទាំង៣ មាន៨ពិន្ទុ ខណៈស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាក្រុមឈរលេខ២ក្រុមក្នុងពូល E ដោយប្រកួត៣លើក ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ។
វេលាម៉ោង២ថ្ងៃត្រង់ ក្លិបបញ្ជាការដ្ឋានអង្គរក្ស B ត្រូវជួបស្នងការនគរបាលខេត្តមណ្ឌលគិរី។ ក្លិបបញ្ជាការដ្ឋានអង្គរក្ស B ជាក្រុមខ្លាំងក្នុងពូល B ដោយប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល។ ចំណែកក្លិបស្នងការនគរបាលខេត្តមណ្ឌលគិរី ជាក្រុមឈរលេខ២ ក្នុងពូល F ប្រកួត៣លើក ឈ្នះ២ ចាញ់១ មាន៥ពិន្ទុ។
វេលាម៉ោង៤រសៀល ក្លិបរដ្ឋបាលរាជធានីភ្នំពេញត្រូវជួបស្នងការនគរបាលខេត្តកោះកុង។ រាជធានីភ្នំពេញជាក្រុមខ្លាំងដែលមិនស្គាល់ពាក្យចាញ់ក្នុងពូល ដោយប្រកួត៣លើក ឈ្នះ៣ មាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល C។ ចំណែកក្លិបស្នងការនគរបាលខេត្តកោះកុង ជាក្រុមឈរលេខ២ក្នុងពូល G ប្រកួត២លើកឈ្នះ១ ចាញ់១ មាន៤ពិន្ទុ។

សម្រាប់កាលវិភាគប្រកួតវគ្គ១៦ក្រុមក្នុងថ្ងៃនេះរួមមាន៖
ម៉ោង១២ថ្ងៃត្រង់
-ក្លិបស្នងការនគរបាលខេត្តកណ្ដាល vs ក្លិបស្នងការនគរបាលខេត្តត្បូងឃ្មុំ
ម៉ោង២ថ្ងៃត្រង់
-ក្លិបបញ្ជាការដ្ឋានអង្គរក្ស B vs ក្លិបស្នងការនគរបាលខេត្តមណ្ឌលគិរី
ម៉ោង៤ថ្ងៃរសៀល
-ក្លិបរដ្ឋបាលរាជធានីភ្នំពេញ vs ក្លិបស្នងការនគរបាលខេត្តកោះកុង
ម៉ោង៦យប់
-ក្លិបស្នងការនគរបាលខេត្តកំពង់ចាម vs ក្លិបយុវជនបក្សីឆ្លងដែន
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


