កីឡា
Harry Maguire ថា ការសម្រេចចិត្តបន្តនៅ Man Utd ជារឿងត្រឹមត្រូវ
ខ្សែការពារ Harry Maguire ចាត់ទុកការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្តរួមរស់ជាមួយក្លិប Manchester United ជារឿងត្រឹមត្រូវ បន្ទាប់ពីទទួលបានឱកាសបង្ហាញខ្លួនញឹកញាប់វិញក្រោមអ្នកចាត់ការ Erik ten Hag។

Maguire បានបាត់ឱកាសបង្ហាញខ្លួនច្រើនប្រកួតនៅ Man Utd កាលពីរដូវកាលមុន ដោយមាន Raphael Varane, Lisandro Martinez និង Victor Lindelof ជាជម្រើសដែលលោក Ten Hag ដាក់ឱ្យលេងនៅតំបន់ការពារកណ្តាល ហើយត្រូវបានលេចឮព័ត៌មានជុំវិញការផ្លាស់ទៅកាន់ក្លិប West Ham United នៅក្នុងទីផ្សារដោះដូរកីឡាករមុនចាប់ផ្ដើមរដូវកាលថ្មី។
ទោះជាយ៉ាងណា កីឡាករវ័យ៣០ឆ្នាំរូបនេះបានសម្រេចបន្តស្នាក់នៅ និងបានទាញយកអត្ថប្រយោជន៍ពីការរងរបួសរបស់ Varane និង Martinez ដើម្បីបង្កើតឱកាសខ្លួនឯងឡើងវិញសម្រាប់ជម្រើសដំបូងរបស់ United ដោយចាប់ផ្តើមការប្រកួត៨ប្រកួតចុងក្រោយ។

ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបាននិយាយ បន្ទាប់ពីក្រុមបិសាចក្រហម Manchester United យកឈ្នះលើ Luton Town ១-០ កាលពីថ្ងៃសៅរ៍ (១១ ខែវិច្ឆិកា) ថា ៖«Rapha (Varane) និង Licha (Lisandro Martinez) លេងបានយ៉ាងអស្ចារ្យ និងរក្សា Clean Sheet ជាច្រើន។ ខ្ញុំមានឱកាសពីរទៅបីលើកកាលពីរដូវកាលមុន តែខ្ញុំឈឺ របួសពីរដង ដូច្នេះខ្ញុំមិនបានលេងច្រើនទេ។ តែឥឡូវនេះខ្ញុំអាចលេងវិញបាន។ ខ្ញុំពិតជារីករាយនឹងបាល់ទាត់របស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការលេងឱ្យក្លិបនេះ»។
United ដែលឈរលេខ៦ ក្នុងក្របខ័ណ្ឌ Premier League នឹងធ្វើដំណើរទៅប៉ះក្រុមលេខ១៤ Everton នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីការសម្រាករបស់ក្រុមជម្រើសជាតិ ខណៈរូបគេក៏ជាប់ជម្រើសជាតិអង់គ្លេស ប្រកួតជម្រុះ EURO ដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ goal.com

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា